ជើងហោះហើរត្រង់ សិនជិន-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ត្រឡប់ទៅកម្ពុជាវិញ

lmcchina.org, February 20, 2023
Size:

ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ វេលាម៉ោង ១០ និង ៤០ នាទី ជើងហោះហើរត្រង់ សិនជិន-ភ្នំពេញលេខ CZ៦០៤១ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ ប៉ាវអាន ក្រុងសិនជិនទៅកាន់ប្រទេសកម្ពុជា។ នេះជានិមិត្តសញ្ញាដែលជើងហោះហើរត្រង់ សិនជិន-ភ្នំពេញ បានត្រឡប់ទៅកម្ពុជាវិញជាផ្លូវការ។

អត្រាអ្នកដំណើរជើងហោះហើរនេះមានចំនួនលើសពី ៨០% ហើយអ្នកដំណើរជាច្រើនបានមកដល់អាកាសយានដ្ឋានមុនម៉ោងដើម្បីបំពេញបែបបទឡើងយន្តហោះ និងផ្ញើវ៉ាលីស។ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានកំណត់ផែនការធានាសេវាកម្មពិសេសដើម្បីសហការគ្នាជាមួយស្ថាប័នគយ និងស្ថាប័នត្រួតពិនិត្យព្រំដែនក្នុងការបំពេញបែបបទផ្សេងៗ ហើយបានរៀបចំឱ្យបុគ្គលិកក្រុមហ៊ុនទៅជួយអ្នកដំណើរបំពេញបណ្ណសុខភាពចេញចូលព្រំដែន និងធានាឱ្យអ្នកដំណើរអាចជិះយន្តហោះដោយមានភាពរលូន។

លោក លាំង ដែលកំពុងរង់ចាំឡើងយន្តហោះ បានប្រាប់អ្នកកាសែតថា "ទៅសួរសុខទុក្ខជាមួយញាតិមិត្តនៅស្រុកខ្មែរ ហើយដើរលេងម្តង ខ្ញុំពិតជារីករាយណាស់ដែលអាចជិះជើងហោះហើរដំបូងដែលត្រឡប់ទៅភ្នំពេញវិញថ្ងៃនេះមានមនុស្សច្រើនណាស់ ប៉ុន្តែការបំពេញបែបបទផ្សេងៗលឿនជាងការរំពឹងទុក"។

ទេសចរណ៍នៅប្រទេសកម្ពុជាមានប្រជាប្រិយភាពដោយសារចំណាយពេលវេលាតិចក្នុងការធ្វើដំណើរ មានកន្លែងលេងកំសាន្តដ៏ច្រើន សម្បូរអាហារឆ្ងាញ់ៗ មានការចំណាយសមល្មមហើយមានគុណភាពខ្ពស់។ ឆ្នាំនេះគឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងកម្ពុជា។ ជាមួយនឹងការបើកក្រុមទេសចរណ៍ទៅក្រៅប្រទេស និងការសាកល្បរូបមន្ត"សំបុត្រយន្តហោះ+សណ្ឋាគារ" កម្ពុជានឹងអាចទទួលការពេញនិយមកាន់តែខ្លាំងពីសំណាក់ទេសចរចិន និងទេសចរនៃបណ្តាប្រទេសនានាលើពិភពលោក