លោកWang Yiបានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខមុយនិចលើកទី៥៩ព្រមទាំងថ្លែង សុន្ទរកថាគន្លឹះ

CRI, February 20, 2023
Size:

ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៣តាមម៉ោងក្នុងតំបន់លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យគណៈកម្មការកិច្ចការទូតមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្តិសុខមុយនិចលើកទី៥៩ហើយបានថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា«កសាងពិភពលោកកាន់តែមានសន្តិសុខ»

 លោកបានថ្លែងថាដើម្បីធ្វើឲ្យពិភលោកកាន់តែមានសន្តិសុខយើងត្រូវប្រកានន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់គ្រប់ប្រទេសនានាត្រូវតែប្រកាន់ខ្ជាប់នូវការដែលឆ្លងតាមការសន្ទនានិងការចរចារពិភាក្សាមកដោះស្រាយការវិវាទត្រូវយោងតាមគោលការណ៍និងកម្មវត្ថុនៃធម្មនុញ្ញអង្គការសហប្រជាជាតិត្រូវយកចិត្តទុកដាក់ដល់តួនាទីដ៏គន្លឹះរបស់អភិវឌ្ឍន៍។លោកបានគូសបញ្ជាក់ថាប្រទេសចិននឹងបន្តសាមគ្គីប្រទេសកាន់តែច្រើនយ៉ាងមុតមាំ់ដើម្បីរួមជាមួយគ្នាដើរលើមាគ៌ាអភិវឌ្ឍន៍ដោយសន្តវិធី។

 លោកWang Yiបានប្រកាសថាភាគីចិននឹងប្រកាសសេចក្តីប្រកាសស្តីពីគោលជំហររបស់ប្រទេសចិនក្នុងការដោះស្រាយវិវាទអ៊ុយក្រែនដោយមធ្យោបាយនយោបាយ។ប្រទេសចិននឹងបន្តឈរនៅម្ខាងនៃសន្តិភាពនិងការសន្ទនា។លោកបានថ្លែងថាភាគីចិននៅនឹងដាក់ចេញនូវ«ឯកសារគំនិតផ្តួចផ្តើមសន្តិសុខសកល»ដើម្បីលើកឡើងនូវវិធានការដែលកាន់តែមានភាពអាចអនុវត្តបានក្នុងការដោះស្រាយបញ្ហាខាងសន្តិសុខនាពេលបច្ចុប្បន្ន៕