អ្នកនាំពាក្យក្រសួងការបរទេសចិន ៖ រដ្ឋាភិបាលនិងអ្នកប្រកបអាជីពទេសចរណ៍នៃប្រទេសជាច្រើនទន្ទឹងរង់ចាំនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន

CRI, February 17, 2023
Size:

យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ស្របនឹងការមកដល់នៃក្រុមទេសចរចិនជាលើកដំបូង ឥស្សរជនរបស់ប្រទេសជាច្រើនបានថ្លែងថា រដ្ឋាភិបាលខ្លួនកំពុងខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀត 

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី ១៥ ខែកុម្ភៈថា បន្ទាប់ពីព័ត៌មានដែលប្រទេសចិនបានចាប់ផ្តើមរៀបចំឡើងវិញឱ្យពលរដ្ឋធ្វើដំណើរទេសចរណ៍ជាក្រុមនៅក្រៅប្រទេសបានផ្សព្វផ្សាយនៅទូទាំងពិភពលោក រដ្ឋាភិបាលនិងអ្នកប្រកបអាជីពទេសចរណ៍របស់ប្រទេសជាច្រើនកំពុងទន្ទឹងរង់ចាំនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន 

ភាគីកម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរចិន មន្ទីរទេសចរណ៍កេនយ៉ាបានធ្វើពិធីស្វាគមន៍សម្រាប់ក្រុមទេសចរចិនជាលើកដំបូង ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានក្រាលកម្រាលព្រំក្រហមនៅតំបន់ទេសភាព ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញនៃក្រុមទេសចរចិន ។ រដ្ឋបាលទេសចរណ៍ជាតិហុងគ្រីបានថ្លែងថា បានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរចិនទៅទស្សនាម្ដងទៀត ។ ស្របនឹងការងើបឡើងវិញនៃការធ្វើទេសចរណ៍នៅក្រៅប្រទេស ជឿជាក់ថា ការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ចនិងវប្បធម៌រវាងចិននិងប្រទេសនានានឹងកាន់តែស៊ីជម្រៅថែមទៀត ហើយបំពេញបន្ថែមជំនឿចិត្តនិងកម្លាំងចលចរសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក