វេទិកាកំពូលសហគមន៍ទូរទស្សន៍ផ្លូវសូត្រឆ្នាំ២០២៣បានបើកធ្វើនៅក្រុងប៉េកាំង

CRI, February 17, 2023
Size:

      ថ្ងៃទី១៤ខែកុម្ភៈ  វេទិកាកំពូលសហគមន៍ទូរទស្សន៍ផ្លូវសូត្រឆ្នាំ២០២៣ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំង  ។វេទិកានេះមានប្រធានបទគឺ  “ពួតដៃគ្នាដេីម្បីរួមគ្នាកសាងនិងអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបត្តិការដេីម្បីផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ-ឈ្នះ”  តំណាងប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសនិងតំបន់ចំនួន៣៣បានចូលរួមតាមអនឡាញនិងនៅនឹងកន្លែង។

       លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន  និងជាប្រធានក្រុមប្រឹក្សាសហគមន៍ទូរទស្សន៍ផ្លូវសូត្របានថ្លែងសុន្ទរកថាដោយបានលើកឡើងថា  ឆ្នាំ២០២៣ជាខួបទី១០ឆ្នាំដែលលោក Xi Jinping   ប្រធានរដ្ឋចិន បានលើកឡើងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។  ការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ដោយមានគុណភាពខ្ពស់  បានក្លាយជាវេទិកាប្រកបដោយប្រសិទ្ធភាពសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ។ បច្ចុប្បន្នពិភពលោកបានឈរលើមាត់ផ្លូវបត់បែងនៃប្រវត្តិសាស្ត្រម្តងទៀត។ ប្រព័ន្ធសារព័ត៌មានបណ្តាប្រទេសគួរប្រកាន់ខ្ជាប់នូវស្មារតីនៃផ្លូវសូត្រដែលស្តីពីការពិភាក្សារួមគ្នា ការកសាងរួមគ្នា និងការចែករំលែករួមគ្នា ដើរតួនាទីជាស្ពាននិងចំណង ដើម្បីជំរុញយ៉ាងសកម្មក្នុងការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។ 

      តំណាងអន្តរជាតិដែលបានអញ្ជើញចូលរួមវេទិកានេះបានលើកឡើងថា គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” តម្រូវឱ្យប្រព័ន្ធសារព័ត៌មានធ្វើកិច្ចសហប្រតិបត្តិការខាងផ្សព្វផ្សាយឱ្យកាន់តែច្រើនឡើងនិងខ្លាំងថែមទៀត។ បណ្តាសមាជិកនៃសហគមន៍ទូរទស្សន៍ផ្លូវសូត្រត្រូវពួតដៃគ្នាជំរុញការអភិវឌ្ឍឆ្លងដែន ដើម្បីបង្ហាញពីគោលបំណងដ៏ល្អបវររបស់មនុស្សជាតិចំពោះការអភិវឌ្ឍសុខដុមរមនា។

      ក្នុងវេទិកានេះបានប្រកាសនូវគម្រោងសហប្រតិបត្តិការសំខាន់ៗចំនួន១១ ក្នុងនោះរួមមាន ខ្សែភាពយន្តឯកសារខ្នាតធំ«ធ្វើដំណើរជាមួយគ្នា»  រឿងភាពយន្តឯកសារដែលសហការថតនិងផលិតរវាងចិននិងអាមេរិក រវាងចិននិងបារាំង និងរឿង«ខ្លាឃ្មំផេនដានិងកូនដំរីស»ដែលជារឿងគំនូជីវជលដែលសហការថតនិងផលិតដោយចិននិងថៃ។ ក្រៅពីនេះស្នាដៃចំនួន៥រឿងដែលមកពីប្រទេសចិន ជប៉ុនអ៉ីរ៉ង់និងនេប៉ាល់បានទទួលកិត្តិនាមជាស្នាដៃដ៏ឆ្នើមប្រចាំឆ្នាំនៃរង្វាន “ខ្សែក្រវាត់មាស”ផងដែ។

 គួរបញ្ជាក់ថា    សហគមន៍ទូរទស្សន៍ផ្លូវសូត្របានកសាងអស់រយៈពេលជាង៧ឆ្នាំមកហើយ គិតត្រឹមពេលនេះមានសមាជិកនិងដៃគូចំនួន១៤៣នៃប្រទេសនិងតំបន់ចំនួន៦៣  ប្រទេសG7សុទ្ធតែជាសមាជិកនៃសហគមហ៍នេះ  ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” បានចូលរួមជាទូទៅរួចជាស្រេច៕