ឆ្នាំ២០២២ ទំហំបណ្តាក់ទុនផ្ទាល់នៅបរទេសរបស់ចិនបានកើនឡើង៥,២ភាគរយ

CRI, February 16, 2023
Size:

      ឆ្នាំ២០២២ ដោយសារបានពុះពារឥទ្ធិពលអវិជ្ជមាននៅបរិយាកាសខាងក្រៅ បានជាការបណ្តាក់ទុននៅបរទេសរបស់ចិនទទួលបានការអភិវឌ្ឍដោយនឹងនរ ហើយទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព ទំហំបណ្តាក់ទុនផ្ទាល់សរុបនៅបរទេសរបស់ចិនបានឡើងដល់ ៩៨៥៣៧០លានយាន់ប្រាក់ចិន បានកើនឡើង៥,២ភាគរយ ដែលបានបង្ហាញឱ្យឃើញនូវលក្ខណៈពិសេសដូចពោលខាងក្រោម ៖

      ទីមួយ ការបណ្តាក់ទុននិងកិច្ចសហប្រតិបតិ្តការនៅប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការរីកចម្រើនដោយនឹងនរ ។ ទីពីរ ការបណ្តាក់ទុននៅបរទេសក្នុងមុខរបរមួយចំនួន បានកើនឡើងឆាប់បង្គួរ ។ ទីបី ការបណ្តាក់ទុននៅបរទេសរបស់តំបន់នានានៃប្រទេសចិនមានភាពរស់រវើក ៕