សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែកុម្ភៈ ។ តាមការផ្សាយដំណឹងនៃកាសែត《 ភ្នំពេញប៉ុស្តិ៍》 របស់កម្ពុជាបានឱ្យដឹងថា ឆ្នាំនេះគាប់ជួនខួបទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចអស់រយៈពេលបីថ្ងៃ សម្តេចហ៊ុនសែនបានពិភាក្សាជាមួយប្រទេសចិនអំពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយមានផែនការទទួលការគាំទ្រពីប្រទេសចិនចំពោះគម្រោងកសាងផ្លូវដែកល្បឿនលឿនទីមួយរបស់កម្ពុជា ។
តាមការផ្សាយដំណឹងនៃកាសែត 《CC Times 》ឱ្យដឹងថា ដើម្បីពន្លឿនការសិក្សាស្រាវជ្រាវនិងកសាងផ្លូវដែកល្បឿនលឿន ក្រសួងសាធារណការនិងដឹកជញ្ជូនរបស់កម្ពុជាបានផ្តល់សិទ្ធិដល់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិនឱ្យធ្វើការសិក្សាស្រាវជ្រាវអំពីលទ្ធភាពសាងសង់ផ្លូវដែកភាគខាងជើងដែលតភ្ជាប់ក្រុងភ្នំពេញនិងក្រុងប៉ោយប៉ែតក្នុងដែនកម្ពុជា ។ តាមការសិក្សាស្រាវជ្រាវជំហានដំបូងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនដែលមានប្រវែង៣រយ៨២គីឡូម៉ែត្រខ្សែនេះនឹងត្រូវកែសម្រួលនិងសាងសង់ជាថ្មីលើមូលដ្ឋានឥឡូវនេះ ដែលនឹងចំណាយពេលវេលាបួនឆ្នាំ ។ បន្ទាប់ពីបានសាងសង់រួច ល្បឿននឹងត្រូវលើកកម្ពស់ដល់១រយ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ៕