តាមការផ្សាយដំណឹងនៃកាសែត CC Times ឱ្យដឹងថា កាលពីថ្ងៃទី២៧ខែមករា ក្រុងព្រះសីហនុប្រទេសកម្ពុជាបានទទួលអ្នកទេសចរចិនជាង១០០នាក់ ។ នេះជាអ្នកទេសចរចិនក្រុមទីមួយដែលបានទៅដល់ក្រុងព្រះសីហនុបន្ទាប់ពីចិនធ្វើឱ្យសុក្រឹត្យភាពនូវគោលនយោបាយចេញចូលដែនថែមមួយកម្រិតទៀត ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍កម្ពុជាបានទៅទទួលភ្ញៀវទេសចរចិននៅព្រលានយន្តហោះ ព្រមទាំងជូនថង់កាដូនិងក្រមាដែលប្រកបដោយលក្ខណៈពិសេសរបស់ខ្មែរចំពោះអ្នកទេសចរចិនទៀតផង ។ សម្តេចហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានរំពឹងថា ឆ្នាំនេះអាចទទួលអ្នកទេសចរចិនចំនួន២លាននាក់ ៕