អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជា

CRI, February 15, 2023
Size:

    ខណៈពេលដែលសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មានកម្ពុជា

    សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងក្រសួងព័ត៌មានកម្ពុជាបានពង្រឹងនិងពង្រីកយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់  ឆ្នាំនេះគាប់ជួនជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជានិងជា"ឆ្នាំមិត្តភាពចិន-កម្ពុជា" ភាគីទាំងពីរបានកំណត់ថា នឹងបង្កើតយន្តការសហប្រតិបត្តិការជាប្រចាំ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មាន ការប្រាស្រ័យទាក់ទងគ្នារបស់បុគ្គលិកនិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យារបស់ប្រព័ន្ធសារព័ត៌មានជាដើមដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងកម្ពុជាឡើងដល់កម្រិតថ្មីជាបន្តបន្ទាប់ ក៏ដូចជារួមចំណែករបស់ប្រព័ន្ធសារព័ត៌មានក្នុងការពួតដៃគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់