សមាគមជំរុញស្តង់ដារបច្ចេកទេសអគ្គិសនីតំបន់ទន្លេឡានឆាង-មេគង្គត្រូវបង្កើតឡើងជាផ្លូវការ

lmcchina.org, February 14, 2023
Size:

ពេលថ្មីៗនេះ សមាគមជំរុញស្តង់ដារបច្ចេកទេសអគ្គិសនីតំបន់ទន្លេឡានឆាង-មេគង្គត្រូវបានបង្កើតឡើងជាផ្លូវការ ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងចិន អគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មថាមពលអគ្គិសនីនៅតំបន់ទន្លេឡានឆាង-មេគង្គតាមរយៈការកំណត់ស្តង់ដារ បង្កើតជារបងអេកូឡូស៊ីដែលអាចសំចៃថាមពល និងមានកាបូនកម្រិតទាប ពង្រឹងសមត្ថភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី និងជំរុញការអភិវឌ្ឍ“ខ្សែក្រវាត់ និងផ្លូវ”ដោយមានគុណភាពខ្ពស់។

សមាជិកនៃសមាគមជំរុញស្តង់ដារបច្ចេកទេសអគ្គិសនីតំបន់ទន្លេឡានឆាង-មេគង្គនឹងរួមគ្នាសិក្សាស្រាវជ្រាវ ចងក្រង និងប្រើប្រាស់ស្តង់ដារដែលបានកំណត់ ពួតដៃគ្នាដើម្បីលើកកម្ពស់ស្តង់ដារបច្ចេកទេស និងបរិក្ខារអគ្គិសនីក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ព្រមទាំងជំរុញការអភិវឌ្ឍន៍នៃគ្រឿងបរិក្ខារ គម្រោងសាងសង់ ប្រតិបត្តិការបណ្តាញបញ្ជូនអគ្គិសនី និងសេវាកម្មផ្គង់ផ្គង់អគ្គិសនីជាដើម។ ភាគីនានានឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី ជំរុញឱ្យបណ្តាប្រទេសនានាក្នុងតំបន់ទន្លេឡានឆាង-មេគង្គចូលរួមក្នុងការកំណត់ស្តង់ដារអន្តរជាតិ ព្រមទាំងកំណត់ស្តង់ដារកម្រិតតំបន់មួយចំនួនក្នុងវិស័យអាទិភាព ហើយជំរុញឱ្យស្តង់ដារទាំងនោះក្លាយជាស្តង់ដារអន្តរជាតិលើពិភពលោក។

ប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនបណ្តាញបញ្ជូនអគ្គិសនីភាគខាងត្បូងចិនបាន និងកំពុងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីជាមួយប្រទេសទន្លេមេគង្គ ហើយបានសម្រេចនូវការផ្សារភ្ជាប់ទៅនឹងបណ្តាញបញ្ជូនអគ្គិសនីមួយចំនួនរបស់ប្រទេសវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងបានសម្រេចនូវទំហំពាណិជ្ជកម្មនាំចេញនាំចូលថាមពលអគ្គិសនីចំនួន ៣១៨១ លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ ២០២២  កើនឡើង ៥៣,៨៩%។