រថភ្លើងដឹកទំនិញ ចិន-ឡាវ-ថៃ ចេញដំណើរជាលើកដំបូង

lmcchina.org, February 14, 2023
Size:

នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រថភ្លើងមួយគ្រឿងដែលដឹកកុងតែណឺក្លាសេចំនួន ១៩ (ស្តុកបន្លែសស្រស់ ២៨៦ តោន) បានចេញដំណើរពីក្រុងគុនមីងទៅក្រុងបាងកកប្រទេសថៃ តាមផ្លូវរថភ្លើងចិន-ឡាវ ដោយចំណាយពេល ៥៥ ម៉ោង។ នេះជារថភ្លើងដឹកទំនិញ ចិន-ឡាវ-ថៃ ទី ១ ដែលធ្វើដំណើរពីប្រទេសចិនទៅប្រទេសថៃតាមផ្លូវរថភ្លើងទាំងស្រុង។

រថភ្លើងនេះចេញដំណើរពីក្រុងគុនមីងទៅក្រុងបាងកក ដោយឆ្លងកាត់ក្រុងវៀងចន្ទន៍នៃប្រទេសឡាវ។ បើប្រៀបធៀបនឹងការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង និងផ្លូវថ្នល់ វាអាចសំចៃពេល ១ ថ្ងៃ ហើយកាត់បន្ថយនូវការចំណាយនៃការដឹកជញ្ជូនជាង ២០%។ ក្រោយពីទៅដល់ប្រទេសថៃ រថភ្លើងនេះនឹងដឹកជញ្ជូនផ្លែមៀន និងធូរេនរបស់ថៃមកកាន់ក្រុងគុនមីងវិញ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងចិន-ឡាវអាចគ្របដណ្តប់លើប្រទេសជាច្រើនតាមបណ្តោយ“ខ្សែក្រវាត់ និងផ្លូវ” រួមមានប្រទេសឡាវ ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កម្ពុជា វៀតណាម បង់ក្លាដែស និងសឹង្ហបុរីជាដើម ចំណែកទំនិញដែលដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះបានកើនឡើងពីជាង ១០ មុខនៅពេលដំបូងរហូតដល់ជាង ១២០០ មុខនាពេលបច្ចុប្បន្ន ដែលបានជំរុញការច្របាច់បញ្ចូលគ្នានៃខ្សែសង្វាក់ឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃក្នុងតំបន់ ហើយបានពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចិន-អាស៊ាន និងបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយមានគុណភាពខ្ពស់ក្នុងតំបន់។