លោក Li Zhanshu ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា

CRI, February 13, 2023
Size:

      ថ្ងៃទី១០ខែកុម្ភៈ លោក Li Zhanshu ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសភាប្រជាជនចិន ។

      ថ្លែងក្នុងកិច្ចជំនួប លោក Li Zhanshu បានលើកឡើងថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំដល់កម្ពុជាក្នុងការគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសជាតិ គាំទ្រកម្ពុជាគាំពារស្ថិរភាព ជំរុញការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ហើយរីករាយរួមសហការជាមួយកម្ពុជា ដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរ ធ្វើឱ្យកិច្ចសហប្រតិបតិ្តការជាក់ស្តែងលើគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជារៀបចំសកម្មភាពមួយចំនួននៃ “ឆ្នាំមិត្តភាពចិននិងកម្ពុជា”ឱ្យបានល្អ ដើម្បីបង្កើតសហគមន៍រួមវាសនារវាងចិននិងកម្ពុជាប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដារខ្ពស់ ។

      ជាការឆ្លើយតប សម្តេច ហ៊ុនសែន បានថ្លែងថា កម្ពុជានិងចិនជាមិត្តដែកថែប គោលនយោបាយដ៏មេត្រីភាពចំពោះចិនរបស់កម្ពុជានឹងមិនកែប្រែទេ ។ កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ រីករាយបង្កើនការកសាងទំនុកចិត្តគ្នាជាមួយប្រទេសចិនថែមមួយកម្រិតទៀត ពួតដៃគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ រួមគ្នាបង្កើតនិម្មាបនកម្មសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិនទទួលបានការរីកចម្រើនកាន់តែស៊ីជម្រៅឥតឈប់ឈរ ៕