ការប្រណាំងទូកងនៃទិវាដើមគទន្លេមេគង្គលើកទី ២០ ប្រារឰជាផ្លូវការ

lmcchina.org, January 28, 2023
Size:

នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ ការប្រណាំងទូកងនៃទិវាដើមគតំបន់សេដ្ឋកិច្ចពិសេស“ត្រីកោណមាស”ប្រទេសឡាវបានប្រារឰលើទន្លេមេគង្គនៅក្នុងប្រទេសឡាវ។ ក្រុមទូកងចំនួន ៨ ដែលមកពីប្រទេសឡាវ ចិន និងថៃបានចូលរួមក្នុងការប្រណាំងទូកងលើកនេះ។

ក្រោយពីបានប្រកួតប្រជែងរយៈពេល ១ ថ្ងៃ ក្រុមទូកងហួយសាយដណ្តើមបានជើងឯក ចំណែកក្រុមទូកងបាត្ថា និងតុងភឺងបានជាប់លំដាប់លេខ ២ និងលេខ ៣។

ការប្រណាំងទូកងនេះបានបង្ហាញពីស្មារតីឧស្សាហ៍ព្យាយាម និងការរួមសាមគ្គីគ្នារបស់ប្រជាជននៃប្រទេសទាំង ៤ ហើយក៏ជាស្ពានដ៏សំខាន់សម្រាប់ពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំង ៤។ ទន្ទឹមនឹងការរៀបចំការប្រណាំងទូកងលើកនេះ ទិវាដើមគលើកទី ២០ ក៏បានបើកសម្ពោធនៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣។