អន្តរក្រសួងនៃប្រទេសថៃបានរៀបចំពិធីស្វាគមន៍ទេសចរចិននៅឯព្រលានយន្តហោះ

CRI, January 13, 2023
Size:

     ថ្ងៃទី៩ខែមករាតាមម៉ោងក្នុងតំបន់  ក្រសួងសុខាភិបាល  ក្រសួងទេសចរណ៍ និងក្រសួងគមនាគមន៍ថៃបានសហការធ្វើពិធីស្វាគមន៍ទេសចរចិននៅព្រលានយន្តហោះអន្តរជាតិSuvarnabhumi ដែលជាជើងយន្តហោះទៅដល់ប្រទេសថៃដំបូងបង្អស់ បន្ទាប់ពីប្រទេសចិនកែសម្រួលគោលនយោបាយចេញចូលដែន  ជើងយន្តហោះនេះគឺមកពីទីក្រុងXiamen ដែលមានអ្នកដំណើរចិនចំនួន២៦៩នាក់ 

     លោកAnutin ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ  លោកPipatរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃជាដើម បានទៅស្វាគមន៍ទេសចរនៅច្រកចេញនៃអ្នកដំណើរដោយផ្ទាល់    ព្រមទាំងបានជូនផ្កានិងវត្ថុអនុស្សវរីយ៍ដល់ពួកគេផងដែរ