សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយលោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិន

CRI, November 24, 2022
Size:

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួបពិភាក្សាការងារជាមួយលោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិននៅរាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចជំនួប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន ទំនាក់ទំនងរវាងអាស៊ាននិងចិនបានឈានដល់កម្រិតល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រទេសកម្ពុជាជំរុញយ៉ាងសកម្មឱ្យមានការចុះហត្ថលេខាលើ “ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង” សង្ឃឹមថាអាចរួមជាមួយភាគីចិនរក្សាសន្តិភាពនិងភាពស្ងប់សុខនៅសមុទ្រចិនខាងត្បូង។ សម្តេចបានថ្លែងអំណរគុណដល់កងទ័ពចិនដែលបានផ្តល់ការគាំទ្រនិងជំនួយយ៉ាងច្រើនចំពោះកិច្ចកសាងកងទ័ពរបស់កម្ពុជា ហើយរំពឹងទុកថា កងទ័ពនៃប្រទេសទាំងពីរអាចបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត៕