ខ្សែភាពយន្តឯកសារចិនចាក់បញ្ចាំងនៅកម្ពុជា ទទួលការចាប់អារម្មណ៍និងការវាយតម្លៃខ្ពស់

lmcchina.org, October 26, 2022
Size:

ក្នុងឱកាសនៃការបើកសម្ពោធសមាជបក្សកុម្មុយនិស្តចិនលើកទី ២០ ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានរួមសហការគ្នាជាមួយស្ថានីយទូរទស្សន៍អប្សរាកម្ពុជា ក្នុងការចាក់បញ្ចាំងខ្សែភាពយន្តឯកសារចិន“នរណាម្នាក់ក៏មិនអាចខ្វះបានទេ” និង“ការទទួលបន្តរបស់ប្រទេសចិន៖ ល្ខោនអាយ៉ង់ខេត្តហុកគៀន”នៅថ្ងៃទី ១៩ និងទី ២០ ខែតុលា ឆ្នាំ ២០២២ ដោយបានទទួលនូវការចាប់អារម្មណ៍ និងការវាយតម្លៃខ្ពស់ពីទស្សនិកជនកម្ពុជា។

ខ្សែភាពយន្តចិន“នរណាម្នាក់ក៏មិនអាចខ្វះបានទេ” និង“ការទទួលបន្តរបស់ប្រទេសចិន៖ ល្ខោនអាយ៉ង់ខេត្តហុកគៀន”ជាខ្សែភាពយន្តឯកសារដែលមានប្រធានបទអំពីការកាត់បន្ថយភាពក្រីក្រ និងការការពារវប្បធម៌ប្រពៃណីចិន ដែលបានបង្ហាញឱ្យឃើញពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលប្រទេសចិនទទួលបានបន្ទាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ រៀងមក។ ខ្សែភាពយន្តទាំងពីរនេះជាខ្សែភាពយន្តដែលជ្រើសរើសដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិចិនក្នុងឱកាស“ទិវាសោតទស្សន៍ចិន”។