តុលាការរដ្ឋធម្មនុញ្ញប្រទេសថៃ បានកាត់ក្តីថាលោកPrayuthអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីតទៅទៀត

CRI, October 8, 2022
Size:

      ថ្ងៃទី៣០ខែកញ្ញា  តុលាការរដ្ឋធម្មនុញ្ញប្រទេសថៃ បានធ្វើការកាត់ក្តីអំពីសំណុំរឿងអាណត្តិកាលនាយករដ្ឋមន្ត្រី៨ឆ្នាំរបស់លោកPrayuth តុលាការបានកាត់ក្តីថាយោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ននៃប្រទេសថៃ អាណត្តិកាលនាយករដ្ឋមន្ត្រីរបស់លោកPrayuthនៅមិនទាន់បញ្ចប់ អាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីតទៅទៀត 

      តាមការកាត់ក្តីរបស់តុលាការ លោកPrayuthនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ពេលត្រូវផុតអាណត្តិនៅខែមីនាឆ្នាំ២០២៣   ចំណែកក្រោយពីត្រូវផុតអាណត្តិ លោកក៏អាចចូលរួមក្នុងការបោះឆ្នោតសកលលើកក្រោយក្នុងនាមជាបេក្ខជនឈរឈ្មោះផងដែរ  ប្រសិនបើលោកPrayuth ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីម្តងទៀតក្នុងការបោះឆ្នោតសកលលើកក្រោយ នោះតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន គឺគិតពីថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ អាណត្តិកាលនាយករដ្ឋមន្ត្រី៨ឆ្នាំរប់លោក នឹងបញ្ចប់នៅឆ្នាំ២០២៥