លោកស្រីAung San Suu Kyiអតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀត

CRI, October 8, 2022
Size:

ថ្ងៃទី២៩ខែកញ្ញាតុលាការពិសេសមួយដែលថិតនៅក្នុងពន្ធនាគារទីក្រុងណៃពិដោប្រទេសមីយ៉ាន់ម៉ា  បានដាក់ទោសលោកស្រីAung San Suu Kyiអតីតទីប្រឹក្សារដ្ឋបំពានច្បាប់ការសម្ងាត់រដ្ឋ ដោយផ្តន្ទាទោសឱ្យលោកស្រីជាប់ពន្ធនាគារ៣ឆ្នាំបន្ថែមទៀត។រយៈពេលត្រូវជាប់ឃុំក្នុងពន្ធនាគាររបស់លោកស្រីAung San Suu Kyiនាពេលបច្ចុប្បន្នបានកើនឡើងដល់២៣ឆ្នាំ។

    កាលពីពេលកន្លងទៅនេះ តុលាការមីយ៉ាន់ម៉ាបានដាក់ទោសលោកស្រីAung San Suu Kyiឱ្យជាប់ពន្ធនាគារសរុបរយៈពេល២០ឆ្នាំពីបទពុករលួយ  ញុះញង់អ្នកដទៃឱ្យបំផ្លាញ សន្តិសុខជាតិ  និងក្លែងបន្លំសន្លឹកការបោះឆ្នោតជាដើម។