«គំនិតផ្តួចផ្តើមក្រុងប៉េកាំងនៃកិច្ចប្រជុំកំពូលស្តីពីការជំរុញពាណិជ្ជកម្មនិងការវិនិយោគជាសកល»ត្រូវបានចេញផ្សាយ

CRI, May 23, 2022
Size:

      កាលពីថ្ងៃទី ១៨ ខែឧសភា ពិធីអបអរសាទរខួបទី ៧០ នៃការបង្កើតគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិននិងកិច្ចប្រជុំកំពូលស្តីពីការជំរុញការវិនិយោគនិងពាណិជ្ជកម្មជាសកលបានធ្វើឡើងនៅទីក្រុងប៉េកាំងក្រោមប្រធានបទ"ប្រមូលផ្តុំកម្លាំងសម្រាប់ជំរុញពាណិជ្ជកម្ម និងរួមគ្នាជំរុញការអភិវឌ្ឍប្រកបដោយភាពបើកចំហ"។

      គំនិតផ្តួចផ្តើមមួយនេះបានលើកឡើងថា មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មពិភពលោកគួរតែធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលនិងសុខភាព រួមគ្នាជំរុញការចែកចាយដោយស្មើភាពនូវវ៉ាក់សាំងនិងសម្ភារៈពេទ្យជាគន្លឹះផ្សេងទៀតក្នុងក្របខ័ណ្ឌពិភពលោក  អនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ រួមគ្នាគាំពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលយកអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ធានាយ៉ាងជាក់ស្តែងនូវសន្តិសុខ ស្ថិរភាព និងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម ។ ប្រមូលផ្តុំកម្លាំងនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម ខិតខំដើម្បីបំបាត់គម្លាតរវាងប្រទេសរីកចម្រើននិងប្រទេសកំពុងអភិវឌ្ឍន៍ ការកើតមានគម្លាតក្នុងការស្តារឡើងវិញ ការអភិវឌ្ឍនិងបច្ចេកវិទ្យាមានគម្លាតឆ្ងាយ។ដើរតួនាទីជំរុញជាគន្លឹះយ៉ាងពេញលេញលើវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍ក្នុងការអភិវឌ្ឍជាសកល។ ជំរុញការលើកកម្ពស់កម្រិតរចនាសម្ព័ន្ធសេដ្ឋកិច្ច ថាមពល និងឧស្សាហកម្មបែបបៃតង រួមគ្នាជួយប្រទេសកំពុងអភិវឌ្ឍន៍លើកកម្ពស់សមត្ថភាពក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីខិតខំអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០៕