វ៉ាក់សាំងកូវីដ-១៩ មួយចំនួនទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិនត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសមីយ៉ាន់ម៉ាហើយ

CRI, May 20, 2022
Size:

កាលពីថ្ងៃទី ១៨ ខែឧសភា វ៉ាក់សាំងកូវីដ-១៩ មួយចំនួនទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិនត្រូវបានដឹកជញ្ជូនទៅដល់ព្រលានយន្តហោះអន្តរជាតិក្រុងយ៉ាងហ្គោន ប្រទេសមីយ៉ាន់ម៉ា 

យោងតាមដំណឹងនៃស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាឱ្យដឹងថា ចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ មក ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងយ៉ាងសកម្មជាមួយប្រទេសមីយ៉ាន់ម៉ា ហើយវ៉ាក់សាំងដែលផលិតដោយចិនដែលផ្តល់ដល់ប្រទេសមីយ៉ាន់ម៉ាមានចំនួនត្រូវជា ៦៥,១%នៃចំនួនវ៉ាក់សាំងសរុបដែលមីយ៉ាន់ម៉ាទទួលបាន    ប្រទេសចិនក៏បានជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការផលិតវ៉ាក់សាំងក្នុងស្រុក ហើយវ៉ាក់សាំងកូវីដ ១៩ ដែលភាគីទាំងពីររួមគ្នាផលិតត្រូវបានដាក់ឱ្យប្រើប្រាស់ ។ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងចិននិងមីយ៉ាន់ម៉ាបានជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងយ៉ាងមានប្រសិទ្ធភាព និងបានពង្រឹងលទ្ធផលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ដោយបានផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់កិច្ចការពារអាយុជីវិត សុខភាព និងសុវត្ថិភាពរបស់ប្រជាជនមីយ៉ាន់ម៉ា៕