រដ្ឋបាលស្ថិតិជាតិចិនថ្លែងថា ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងមិនអាចកែប្រែនិន្នាការសេដ្ឋកិច្ចចិនដែលវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពទេ

CRI, May 19, 2022
Size:

កាលពីថ្ងៃទី ១៦ ខែឧសភា ការិយាល័យស្ថិតិជាតិចិនបានប្រកាសលទ្ធផលនៃសេដ្ឋកិច្ចជាតិចិនប្រចាំខែមេសា  លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលស្ថិតិជាតិចិនបានថ្លែងថា ផលប៉ះពាល់ពីការរីករាលដាលនៃជំងឺឆ្លងមិនអាចកែប្រែនិន្នាការសេដ្ឋកិច្ចចិនដែលវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពទេ  ហើយក៏មិនអាចផ្លាស់ប្តូរលក្ខណៈពិសេសរបស់សេដ្ឋកិច្ចចិនដែលមានភាពធន់គ្រប់គ្រាន់ សក្តានុពលខ្លាំង និងចន្លោះអភិវឌ្ឍធំទូលាយផងដែរ 

នៅក្នុងខែមេសាឆ្នាំ២០២២នេះ ចំនួនទឹកប្រាក់លក់រាយសរុបនៃទំនិញប្រើប្រាស់បានឈានដល់ , ទ្រីលានប្រាក់យាន់ចិន ហើយទំហំនាំចេញនាំចូលសរុបមានចំនួន , ទ្រីលានប្រាក់យាន់ចិន។ ចាប់ពីខែមករាដល់ខែមេសា តម្លៃបន្ថែមនៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំបានកើនឡើង ៤ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២១ ហើយការវិនិយោគលើវិស័យអចលនាទ្រព្យ និងទំហំនាំចេញនាំចូលសរុបកើនឡើង៦, % និង ៧, % ដោយឡែកពីគ្នា៕