ថ្ងៃទី៨ ខែឧសភា លោកWang Yiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ថ្លែងក្នុងកិច្ចជំនួប លោកWang Yiបានលើកឡើងថា ពិភពលោកបច្ចុប្បន្ន សន្តិភាពបានរងផលប៉ះពាល់ ការអភិវឌ្ឍធ្លាក់ក្នុងភាពជាប់គាំង។ប្រឈមមុខនឹងបញ្ហាប្រឈមជាសកលថ្មីគ្រប់បែបយ៉ាង លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនិងគំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ព្រមទាំងលើកឡើងពីផែនការចិនសម្រាប់ជំរុញការបង្កើតប្រព័ន្ធអភិបាលកិច្ចជាសកលដែលកាន់តែយុត្តធម៌និងសមហេតុសមផល។ភាគីចិនរីករាយរួមជាមួយអាស៊ាន ដើម្បីជំរុញគំនិតផ្តួចផ្តើមទាំង២នេះឱ្យទទួលបានអនុវត្តក្នុងតំបន់ ក្នុងន័យគាំពារសុខសន្តិភាព វិបុលភាពនិង ការអភិវឌ្ឍក្នុងតំបន់។
ជាការឆ្លើយតប លោកប្រាក់សុខុនបានលើកឡើងថា ភាគីកម្ពុជាសម្គាល់ថា គំនិតផ្តួចផ្តើមទាំង២នេះមានអត្ថន័យសំខាន់ រីករាយធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីចិន។ប្រទេសទាំង២កំពុងខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួម ជឿជាក់ថា នឹងទទួលបានសមិទ្ធផលកាន់តែធំជាមិនខាន៕