លោកYang Jiechiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនជួបសន្ទនាជាមួយលោកស្រីខែក កែមាលីស៊ីសូដាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន

CRI, April 25, 2022
Size:

    ថ្ងៃទី២០ ខែមេសា លោកYang Jiechiសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជាប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសន្ទនាជាមួយលោកស្រីខែក កែមាលីស៊ីសូដាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិននៅទីក្រុងប៉េកាំង។

លោកYang Jiechiបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងកម្ពុជាបានឈានចូលយុគសម័យថ្មីដែលរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។ភាគីទាំងពីរគួរតែអនុវត្តគំនិតឯកភាពរួមរបស់អ្នកដឹកនាំនៃប្រទេសទាំងពីរឱ្យបានល្អ ជំរុញកិច្ចសហប្រតិបត្តិការនិងការប្រាស្រ័យទាក់ទងផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជីវភាពរស់នៅប្រជាជន និងវប្បធម៌មនុស្សជាតិជាដើម ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើន។

ភាគីចិនរីករាយធ្វើឱ្យការសម្របសម្រួលពហុភាគីឱ្យកាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាគាំពាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ព្រមនិងគាំពាយុត្តិធម៌និងសច្ចភាពអន្តរជាតិ។ឆ្នាំ២០២២ជាឆ្នាំចាប់ផ្តើមនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងអាស៊ាន ភាគីចិនគាំទ្រភាគីកម្ពុជាកាន់ឋានៈជាប្រទេសប្រធានផ្លាស់វេនក្នុងអាស៊ានឱ្យបានល្អ រីករាយចាប់ដៃជាមួយអាស៊ាន ដើម្បីជំរុញរួមគ្នាកសាងមាតុភូមិប្រកបដោយសន្តិភាព ស្ថិរភាព ភាពរុងរឿងនិងមេត្រីភាព។

ជាការឆ្លើយតប លោកស្រីស្រីខែក កែមាលីស៊ីសូដាបានថ្លែងថា ប្រកាន់ខ្ជាប់ដោយយ៉ាងមុតមាំនូវគោលជំហដ៏សច្ចភាពរបស់ប្រទេសចិនលើផលប្រយោជន៍ស្នូលនិងបញ្ហាអន្តរជាតិសំខាន់ ហើយរំពឹងទុកជំរុញរួមគ្នាកសាង “ខ្សែក្រវ៉ាត់និងផ្លូវ”ជាមួយភាគីចិន៕