ការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាជំនួយថ្មីរបស់រដ្ឋាភិបាលចិនចាប់ផ្តើមដឹកទៅកម្ពុជាជា បណ្តើរៗ

CRI, April 2, 2022
Size:

ថ្ងៃទី២៩ ខែមីនា វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ជាជំនួយថ្មីរបស់រដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជាចំនួន៥លានដូសបានត្រូវដឹកទៅកម្ពុជាជាបណ្តើរៗ។

នៅក្នុងពិធី លោកDengBoqingអនុប្រធានទីភ្នាក់ងារជាតិអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការអន្តរជាតិចិនបានថ្លែងថា ថ្ងៃទី១៨ ខែមីនា លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្តេចហ៊ុនសែននាយរកដ្ឋមន្ត្រីកម្ពុជា ដោយលើកឡើងថា ភាគីចិននឹងបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ការចាប់ផ្តើមដឹកជញ្ជូនវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ជាជំនួយថ្មីចំនួន៥លានដូសដែលភាគីចិនបានផ្តល់ជូនដល់កម្ពុជា គឺជាប្រតិបត្តិការជាក់ស្តែងរបស់ប្រទេសចិនក្នុងការអនុវត្តកិច្ចសន្យាដ៏សំខាន់របស់លោកXiJinping

លោកDengQingboបានថ្លែងថា ប្រទេសចិននិងកម្ពុជាមានមិត្តភាពប្រពៃណីដ៏យូរអង្វែង ទំនាក់ទំនងរវាងប្រទេសទាំង២បានឆ្លងកាត់បញ្ហាប្រឈមគ្រប់បែបយ៉ាង ហើយកាន់តែរឹងមាំ។គិតរហូតដល់បច្ចុប្បន្ន ភាគីចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ចំនួន៤២លានដូសដល់កម្ពុជា ហើយក្លាយជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់និងមានសុវត្ថិភាពបំផុតរបស់ភាគីកម្ពុជា។ក្រៅពីនេះ ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រជាច្រើនលើកទៅកាន់កម្ពុជា ព្រមទាំងរៀបចំកិច្ចប្រជុំផ្លាស់ប្តូរតាមប្រព័ន្ធវីដេអូជាច្រើនលើក និងជួយកម្ពុជាកសាងបន្ទប់ពិសោធន៍ធ្វើតេស្តរកវីរុសកូវីដ១៩៕