លោក Xi Jinping ប្រធានរដ្ឋចិននិង លោកស្រី Peng Liyuan ភរិយារបស់លោកធ្វើពិធីជប់លៀងដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២

CRI, February 7, 2022
Size:

លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ភរិយារបស់លោកបានធ្វើពិធីជប់លៀងនៅវិមានសភាប្រជាជនចិនក្រុងប៉េកាំងនៅថ្ងៃត្រង់ថ្ងៃទី៥ខែកុម្ភៈ ដើម្បីទទួលស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិដែលអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២។

ថ្លែងក្នុងពិធីជប់លៀង លោក Xi Jinping បានសង្កត់ធ្ងន់ថា កីឡាអូឡាំពិកប្រកបដោយការស្វែងរកដ៏ល្អបវររបស់មនុស្សជាតិចំពោះសន្តិភាព សាមគ្គីភាព និងការរីកចម្រើន។ពួកយើងគួរតែចងចាំនូវបំណងដើមនៃកីឡាអូឡាំពិក រួមគ្នាគាំពារសន្តិភាពពិភពលោក ប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក សមភាពនិងរាប់អានគ្នា  រួមគ្នាកសាងពិភពលោកប្រកបដោយសន្តិភាពជានិរន្តរភាព  ពួកយើងគួរតែបន្តវេននិងផ្សព្វផ្សាយស្មារតីកីឡាអូឡាំពិក សាមគ្គីគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួមនៃសហគមន៍អន្តរជាតិ អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាកសាងគ្រួសារអន្តរជាតិដែលមានភាពចុះសម្រុងនិងកិច្ចសហប្រតិបត្តិការ  ពួកយើងគួតែអនុវត្តគោលបំណងកីឡាអូឡាំពិក បន្តជំរុញបុព្វហេតុវឌ្ឍនភាពនៃមនុស្សជាតិ ប្រកាន់ខ្ជាប់នូវតម្លៃរួមនៃមនុស្សជាតិដែលមានសន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព ជំរុញការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាលើវិស័យអរិយធម៌ដែលមានភាពខុសគ្នា សំដៅរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕