ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជាចូលរួមអបអរឆ្នាំប្រពៃណីចិនជាមួយប្រពលរដ្ឋខ្មែរ តាមរយៈវីដេអូខ្លី

lmcchina.org, February 7, 2022
Size:

ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាបានរួមសការគ្នាជាមួយវិទ្យុមិត្តភាពចិន-កម្ពុជាក្នុងការថតវីដេអូខ្លី“ឯកអគ្គរដ្ឋទូតអញ្ជើញលោកអ្នកឆ្លងបុណ្យចូលឆ្នាំថ្មី ឆ្ពោះទៅអនាគតជាមួយគ្នា” ដែលជាកម្មវិធីពិសេសមួយសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីចិន ២០២២ នៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា ហើយបានផ្សាយជាសាធារណៈតាមវេបសាយ និងកម្មវិធីព័ត៌មានទូរស័ព្ទនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសំខាន់នៃប្រទេសកម្ពុជា ព្រមទាំងវេទិកាទំនាក់ទំនងសង្គម និងវេទិកាវីដេអូខ្លី ។

ក្នុងវីដេអូនេះ ឯកឧត្តមឯកអគ្គដ្ឋទូតមិនបានស្លៀកពាក់អាវធំផ្លូវការទេ បែរជាស្លៀកពាក់ខោអាវធម្មតា ហើយខ្ចប់នំគាវជាមួយលោកជំទាវភរិយា គូ សៀវជូន ដើម្បីបង្ហាញពីការជ្រើសរើសសម្ភារៈដើម ច្របាច់ដុំម្សៅមី កិនសម្បកគាវ ខ្ចប់នំគាវ និងចម្អិននំគាវ ។ ឯកឧត្តមមិនគ្រាន់តែបានបង្ហាញនូវទំនៀមទម្លាប់ប្រពៃណីនៃការឆ្លងបុណ្យចូលឆ្នាំថ្មីចិនប៉ុណ្ណោះទេ ថែមទាំងបានជូនពរឆ្នាំថ្មីជាមួយទស្សនិកជនដោយប្រើភាសាខ្មែរ ដែលមានទំនាក់ទំនងរាប់អានគ្នា និងជិតស្និទ្ធជាមួយទស្សនិកជនគ្រប់គ្នា ។ ក្នុងវីដេអូនោះនៅមានទិដ្ឋភាពអបអរឆ្នាំថ្មីចិន និងការផ្សព្វផ្សាយពីការប្រកួតកីឡាអូឡាំពិករដូវរងា ពិសេសគឺបទចម្លៀងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលមានចំណងជើងថា “ឆ្ពោះទៅអនាគតជាមួយគ្នា” ។ គួរបញ្ជាក់ថា ឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញឱ្យប្រជាជនខ្មែរចូលរួមខ្ចប់នំគាវនៅបុណ្យចូលឆ្នាំថ្មីចិន មើលការប្រកួតកីឡាអូឡាំពិក និងលើកទឹកចិត្តដល់ក្រុងប៉េកាំងដែលជាម្ចាស់រៀបចំការប្រកួតកីឡានេះ និងកីឡាករកឡាការិនីដែលមកពីប្រទេសផ្សេងៗផង ។ វីដេអូខ្លីនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តល្អប្រសើរ និងការជូនពរដ៏ស្មោះស្ម័គ្រចំពោះបុណ្យចូលឆ្នាំថ្មីចិន និងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។