មន្ត្រីការទូតវៃក្មេងចិនប្រចាំកម្ពុជាផ្លាស់ប្តូរគ្នាជាមួយនិស្សិតវិទ្យាស្ថានខុងជឺប្រទេសកម្ពុជាអំពីវប្បធម៌បុណ្យចូលឆ្នាំថ្មីចិន

lmcchina.org, January 24, 2022
Size:

នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា បានរួមគ្នារៀបចំកម្មវិធីធ្វើបទឧទ្ទេសនាមអំពីវប្បធម៌បុណ្យចូលឆ្នាំថ្មីចិន ក្រោមប្រធានបទ“ការផ្លាស់ប្តូរជំរុញការស្វែងយល់គ្នា ទទួលស្វាគមន៍ឆ្នាំខាលថ្មី” ។

មន្ត្រីការទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា ៣ រូប រួមមាន ស៊ឺ យៀ ចាវ វិនសៀវ និងវឹង យីនសាន បានធ្វើការផ្លាស់ប្តូរដោយប្រើភាសាខ្មែរជាមួយជនជាតិខ្មែររៀនភាសាចិនរាប់រយនាក់តាមប្រព័ន្ធអនឡាញ ។ ពួកគេបានចាក់បញ្ចាំងវីដេអូខ្លី និងស្លាយ ដើម្បីធ្វើបទឧទ្ទេសនាមអំពីប្រភពដើមនៃ“ឆ្នាំ” កម្មវិធីអបអរសាទនៅបុណ្យចូលឆ្នាំចិន និងអាហរពិសេសនៅបុណ្យចូលឆ្នាំចិន ហើយបានឆ្លើយសំណួរអំពីការខុសគ្នានៃទំនៀមទម្លាប់ឆ្លងបុណ្យចូលឆ្នាំចិននៅតំបន់ផ្សេងៗនៃប្រទេសចិន ។

ការផ្លាស់ប្តូរនេះបានធ្វើឡើងក្រោមបរិយាកាសរាប់អានគ្នា និងប្រកបដោយភាពកក់ក្តៅ ។ តំណាងនិស្សិតខ្មែរបានបញ្ជាក់ថា នេះជាការសាកល្បងថ្មីមួយសម្រាប់ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងចិន ដែលបានធ្វើឱ្យយើងមានការយល់ដឹងកាន់តែច្បាស់អំពីប្រភពដើម និងទំនៀមទម្លាប់នៃបុណ្យចូលឆ្នាំចិន ពិសេសគឺបរិយាកាសសប្បាយរីករាយនៅពេលឆ្លងបុណ្យចូលឆ្នាំចិន ។ តាមរយៈការចូលរួមកម្មវិធីនេះ យើងទាំងអស់គ្នាកាន់តែមានចំណាប់អារម្មណ៍ចំពោះការសិក្សារៀនសូត្រភាសាចិន ហើយចង់ចែករំលែកជាមួយមិត្តភក្តិភ្លាមៗអំពីចំណេះដឹងដែលយើងបានទទួលទាំងនោះនៅថ្ងៃនេះ ។