តំណាងអគ្គនាយកដ្ឋានជាតិគ្រប់គ្រងពេទ្យចិនសែប្រទេសចិនទស្សនាប្រទេសកម្ពុជា

lmcchina.org, January 24, 2022
Size:

នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១ លោក ហួង លូឈី អគ្គនាយករងនៃអគ្គនាយកដ្ឋានជាតិគ្រប់គ្រងពេទ្យចិនសែប្រទេសចិន បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា តាមការអញ្ជើញពីក្រសួងសុខាភិបាលកម្ពុជា ។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងរដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានទៅទទួលស្វាគមន៍នៅព្រលានយន្តហោះ ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ហួង លូឈី តំណាងឱ្យអគ្គនាយកដ្ឋានជាតិគ្រប់គ្រងពេទ្យចិនសែប្រទេសចិន ចុះហត្ថលេខាជាមួយក្រសួងសុខាភិបាលកម្ពុជាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនក្រុមគ្រូពេទ្យចិនសែប្រយុទ្ធជំងឺកូវីដ ១៩ ទៅប្រទេសកម្ពុជា ។ ដំណើរទស្សនកិច្ចនេះគឺធ្វើឡើងតាមអនុសាសន៍របស់ឯកឧត្តមអគ្គលេខាធិការ ស៊ី ជីនភីង ស្តីអំពីការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកពេទ្យចិនសែ និងលទ្ធផលសំខាន់នៃការជួបប្រស្រ័យគ្នារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ នេះមិនគ្រាន់តែនឹងអាចពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិន និងកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងនឹងជំរុញការផ្លាស់ប្តូរលើវិស័យពេទ្យប្រពៃណីរវាងប្រទេសទាំងពីរទៀតផង ។