កាលពីថ្ងៃទី១០ខែមករា ក្រុមប្រឹក្សាភិបាលរដ្ឋមីយ៉ាន់ម៉ាបានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មានថា ថ្ងៃដដែល លោកស្រី Aung San Suu Kyi ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំបន្ថែមទៀត ដោយក្នុងនោះ បទចោទប្រកាន់ពីការល្មើសនឹងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិចំនួន២ឆ្នាំ និង២ឆ្នាំទៀតពាក់ព័ន្ធការល្មើសនឹងច្បាប់នាំចេញនាំចូលនិងច្បាប់គមនាគមន៍ ។
ចាប់ពីត្រូវបានចាប់ខ្លួនមកទល់បច្ចុប្បន្ននេះ លោកស្រី Aung San Suu Kyi បានប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាង១០ករណីជាបន្តបន្ទាប់ ហើយការចោទប្រកាន់ផ្សេងទៀតនឹងបន្តជំនុំជម្រះលើកក្រោយទៀត ។