កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាចូលជាធរមាននឹងជំរុញការអភិវឌ្ឍលើវិស័យកសិកម្មរបស់កម្ពុជា

CRI, January 13, 2022
Size:

ចាប់ពីថ្ងៃទី  ខែមករា ឆ្នាំ ២០២២ តទៅ«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(ហៅកាត់ RCEP)»និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចូលជាធរមានជាផ្លូវការ  កិច្ចព្រមព្រៀងទាំងពីរនេះនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដ៏ធំលើវិស័យកសិកម្មរបស់ប្រទេសកម្ពុជា 

តាមដំណឹងបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ អង្ករកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២១ មានចំនួនលើសពី៣០ម៉ឺនតោនជាលើកដំបូង កើនឡើង ២២.៨២% បើធៀមនឹងឆ្នាំ ២០២០  

ពីចំនួន៥០០០ តោនដែលអង្ករកម្ពុជានាំចេញជាលើកដំបូងទៅកាន់ប្រទេសចិននៅឆ្នាំ ២០១២ ដល់ចំនួនលើសពី ៣០ ម៉ឺនតោន នៅឆ្នាំ ២០២១ ជាការសម្រេចបានការលោតផ្លោះជាប្រវត្តិសាស្ត្រ  នេះក៏បង្ហាញថា ក្រោមការគាំទ្រយ៉ាងពេលទំហឹងរបស់ប្រទេសចិន ឧស្សាហកម្មផលិតនិងកែច្នៃអង្កររបស់កម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង 

ទន្ទឹមនឹងនេះ ផ្លែចេកស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនដោយជោគជ័យជាលើកដំបូងនៅឆ្នាំ ២០១៩  ផ្លែស្វាយស្រស់របស់កម្ពុជាត្រូវបាននាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនជាលើកដំបូងនៅខែឧសភា ឆ្នាំ ២០២១។ ថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិននិងកម្ពុជាកំពុងជំរុញយ៉ាងខ្លាំងឱ្យការងារវាយតម្លៃហានិភ័យភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនកម្ពុជាទៅចិន ។

ស្របនឹងពេលដែល«កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់RCEP)»និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាបានចូលជាធរមានជាផ្លូវការ អនុលោមកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរបានឈានដល់ជាង ៩៧.៥%និង ៩០% ដោយឡែកពីគ្នា នេះជាកម្រិតខ្ពស់បំផុតដែលភាគីទាំងពីរបានផ្តល់ជូនដៃគូពាណិជ្ជកម្មសេរីរបស់ខ្លួន  នេះគឺជាផលប្រយោជន៍ដ៏ធំសម្រាប់សហគ្រាសនាំចេញនាំចូលនៅប្រទេសកម្ពុជា ជាពិសេសសម្រាប់សហគ្រាសផ្នែកកសិកម្ម ។មិនត្រឹមតែការនាំចូលសម្ភារនិងទំនិញកសិកម្មអាចទទួលបានការអនុគ្រោះពន្ធកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែការនាំចេញកសិផលក៏អាចទទួលបានពន្ធសូន្យនៃប្រទេសដៃគូផងដែរ  ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះនឹងជំរុញឱ្យកម្ពុជាសម្រេចបាននូវពិពិធកម្មនៃការនាំចេញនិងផ្តល់ឱកាសទីផ្សារកាន់តែច្រើនដល់កម្ពុជាសម្រាប់ការពង្រីកផលិតកម្មផ្នែកកសិកម្ម កែច្នៃកសិផលនិងផលិតផលមិនមែនវាយនភណ្ឌ  

តាមស្ថិតិបង្ហាញឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាបានឡើងដល់ ១០.៩៨ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៤៥.៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ដែលសម្រេចបាននូវគោលដៅនៃទំហំពាណិជ្ជកម្មឆ្នាំ ២០២៣ ដែលកំណត់ដោយមេដឹកនាំរបស់ប្រទេសទាំងពីរគឺ ១០ ពាន់លានដុល្លារអាមេរិកមុនកាលកំណត់ 

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិននិងកម្ពុជាគឺជានិមិត្តសញ្ញាថ្មីនៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ដែលនឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីនិងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ