ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន អញ្ជើញទស្សនាមន្ទីរទេព្យមិត្តភាពចិន-កម្ពុជា ព្រះកុសមៈ

lmcchina.org, January 11, 2022
Size:

រសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញទៅទស្សនាអគារមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជា ដែលផ្តល់ជំនួយសាងសង់ដោយប្រទេសចិន ហើយបានជួបពិភាក្សាជាមួយក្រុមការងារសាងសង់មន្ទីរពេទ្យ និងបានស្តាប់ការធ្វើរបាយកាណ៍ពីក្រុមការងារ ។

អគារមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាដែលផ្តល់ជំនួយសាងសង់ដោយរដ្ឋាភិបាលចិននោះ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសមៈក្នុងរាជធានីភ្នំពេញ ដែលជាអគារពេទ្យមុខងារចម្រុះមួយ រួមមានផ្នែកព្យាបាលជំងឺទូទៅ ជំងឺបន្ទាន់ ផ្នែកដេកពេទ្យ និងមានគ្រែសម្រាប់អ្នកជំងឺចំនួន ៤០០ គ្រែ ។ អគារនេះសាងសង់លើផ្ទៃដីប្រមាណ ១,៥ ម៉ែត្រការ៉េ និងមានទំហំសាងសង់សរុបចំនួន ៣,៣ ម៉ឺនម៉ែត្រការ៉េ ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅខែតុលា ឆ្នាំ ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែធ្នូ ឆ្នាំ ២០២១ ហើយនឹងប្រគល់ទៅឱ្យភាគីកម្ពុជា និងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ ។