ថ្ងៃទី២៩ខែធ្នូ តាមម៉ោងក្នុងតំបន់ ទាក់ទិននឹងហេតុការណ៍ដែលមនុស្សយ៉ាងហោចណាស់៣៥នាក់ ក្នុងនោះបូករួមទាំងកុមារ៤នាក់និងបុគ្គលិកការងារនៃអង្គការ"សង្រ្គោះកុមារ"ចំនួន២នាក់ ត្រូវគេសម្លាប់នៅរដ្ឋKarenniនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៤ខែធ្នូ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយអំពាវនាវឱ្យភាគីនានានៅមីយ៉ាន់ម៉ាបញ្ឈប់នូវរាល់អំពើហិង្សា ព្រមទាំងសង្កត់ធ្ងន់នូវភាពសំខាន់នៃការគោរពសិទ្ធិមនុស្សនិងការធានាសុវត្ថិភាពរបស់ជនស៊ីវិល។
សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ថា គួរតែធ្វើឱ្យមនុស្សដែលមានតម្រូវការទាំងអស់អាចទទួលបានជំនួយមនុស្សធម៌ដោយរលូន ព្រមទាំងធានាយ៉ាងពេញលេញដល់សុវត្ថិភាពរបស់បុគ្គលិកបម្រើការងារខាងមនុស្សធម៌និងបុគ្គលិកពេទ្យ ៕