សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២របស់លោកXiJinping ប្រធានរដ្ឋចិន

CRI, January 1, 2022
Size:

 ជម្រាបសួរអ្នកទាំងអស់គ្នា ឆ្នាំ ២០២២ ខិតចូលមកដល់ហើយ។ ខ្ញុំសូមគោរពជូនពរឆ្នាំថ្មីពីទីក្រុងប៉េកាំង!

      រំលឹកឡើងវិញពីឆ្នាំ ២០២១ គឺជាឆ្នាំប្រកបដោយអត្ថន័យពិសេស។ យើងបានចូលរួមដោយផ្ទាល់នូវមហាព្រឹត្តិការណ៍ដែលមានអត្ថន័យជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្របក្សនិងរដ្ឋ។ គោលដៅតស៊ូ"មួយរយឆ្នាំចំនួនពីរ" បានប្រសព្វគ្នាជាមួយចរន្តប្រវត្តិសាស្ត្រ យើងបានចាប់ដំណើរការថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ហើយកំពុងបោះជំហានយ៉ាងស្វាហាប់តាមមាគ៌ាសម្រេចការស្តារភាពរុងរឿងដ៏មហិមានៃប្រជាជាតិចិនឡើងវិញ។

      ពីដើមឆ្នាំដល់ចុងឆ្នាំ ទាំងនៅស្រែចម្ការ សហគ្រាស សហគមន៍ សាលារៀន មន្ទីរពេទ្យបន្ទាយទ័ព  វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីវិទ្យាសាស្ត្រ  ... អ្នកទាំងអស់គ្នាបានជាប់រវល់ពេញមួយឆ្នាំ បានរួមចំណែកផង ក៏ទទួលបានសមិទ្ធផលផង   ពេលវេលាដែលកន្លងផុតទៅ យើងបានមើលឃើញ និងចាប់អារម្មណ៍ដោយផ្ទាល់នូវប្រទេសចិនដែលពោរពេញទៅដោយភាពស្វាហាប់  និងកំពុងអភិវឌ្ឍយ៉ាងថ្កុំថ្កើងរុងរឿង។ ទីនេះមានប្រជាជនដ៏គួរឱ្យគោរពស្រឡាញ់ មានការវិវឌ្ឍរីកចម្រើនដែលខុសគ្នាជារៀងរាល់ថ្ងៃ  និងមានបុព្វហេតុបន្តវេនពីជំនាន់មុនទៅដល់ជំនាន់ក្រោយ។

      កាលីថ្ងៃទី  ខែកក្កដា យើងបានអបអរសាទរយ៉ាងឱឡារិកនូវខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ឈរលើវិមានធានអានមិន រំលឹកពីដំណើរក្នុងប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនរាប់រយលាននាក់ដើរឆ្លងកាត់ការលំបាករាប់មិនអស់ មិនដែលចុះចាញ់ឡើយ ដោយបានប្រកាន់ខ្ជាប់នូវគោលបំណងដើម សម្រេចបាននូវភាពអច្ឆរិយនៃគណបក្សដែលមានអាយុកាលមួយរយឆ្នាំ។ មិនបំភេ្លចគោលបំណងដើម ទើបអាចសម្រេចបាននូវគោលដៅចុងក្រោយ។ មានតែខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ទើបយើងមិនធ្វើឱ្យប្រវត្តិសាស្រ្តនិងប្រជាជនអស់សង្ឃឹម។

      កិច្ចប្រជុំពេញអង្គលើកទី  នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តចិនលើកទី ១៩ បានអនុម័តលើសេចក្តីសម្រេចចិត្តជាប្រវត្តិសាស្ត្រទីបីរបស់បក្ស។ សមិទ្ធផលមួយរយឆ្នាំធ្វើឱ្យយើងមានក្តីរំភើប បទពិសោធន៍មួយរយឆ្នាំបានបំផុសគំនិតដល់យើង។ ខ្ញុំធ្លាប់លើកឡើងពីកិច្ចសន្ទនាក្នុងរូងភ្នំយ៉ាវតុងរវាងលោកប្រធានម៉ៅសេទុងនិងលោកហួងយានភៃ មានតែយើងហ៊ានធ្វើបដិវត្តន៍លើខ្លួនឯង ទើបអាចទទួលបានសិទ្ធិម្ចាស់ការ។ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញដាច់ខាតមិនមែនជារឿងងាយនោះទេ ហើយក៏មិនអាចសម្រេចបានក្នុងពេលដ៏ខ្លីដោយរលូននោះដែរ។ យើងត្រូវបារម្ភពីគ្រោះខណៈមានសន្តិសុខ រក្សាចិត្តអត់ធ្មត់ជាយុទ្ធសាស្រ្ត។

      ប្រទេសធំគឺមានបន្ទុកធំរបស់ខ្លួន។ រឿងអ្វីៗគឺដើម្បីប្រជាជន។ ខ្ញុំបានទៅសិក្សានិងស្វែងយល់នៅតំបន់មួយចំនួន បានសង្កេតមើលនិងស្តាប់រឿងមិនតិចទេ គឺទទយលបានការបំផុសគំនិតនិងទទួលបានផលជាច្រើន។ រាល់លើកទៅដល់ផ្ទះមហាជន ខ្ញុំតែងតែនឹងសួរថានៅមានការលំបាកអ្វីខ្លះ សម្តីរបស់បងប្អូនជនរួមជាតិខ្ញុំបានចងចាំក្នុងចិត្តទាំងអស់។

      អ្វីដែលប្រជាជនបារម្ភ ខ្ញុំនឹងចងចាំ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំនឹងអនុវត្ត។ ខ្ញុំក៏ជាអ្នកមកពីជនបទដែរ មានចំណាប់អារម្មណ៍ផ្ទាល់ចំពោះភាពក្រីក្រ។ ក្រោយពីការខិតខំប្រឹងប្រែងមួយជំនាន់ហើយមួយជំនាន់ទៀត ប្រជានជនដែលធ្លាប់មានភាពក្រីក្រ ឥឡូវនេះក៏អាចហូបបានឆ្អែតនិងស្លៀកពាក់បានកក់ក្តៅ អាចចូលរៀនក្នុងសាលា មានផ្ទះស្នាក់នៅ មានការធានារ៉ាប់រងខាងព្យាបាលជំងឺ។ សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនិងការចាកចេញពីភាពក្រីក្រ ជាការសន្យារបស់បក្សកុម្មុយនិស្តចិនជាមួយប្រជាជនចិនផង ហើយក៏ជាការរួមចំណែកចំពោះសកលលោកផង។ បើចង់ផ្តល់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនប្រជាជនយើងមិនគួរពេញចិត្តចំពោះសមិទ្ធផលនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ  គឺនៅមានកិច្ចការជាច្រើនទៀតដែរត្រូវបន្តខិតខំអនុវត្ត។

      ទន្លេលឿងមានភាពសុខសាន្តជាបំណងប្រាថ្នារាប់ពាន់ឆ្នាំរបស់កុលបុត្រកុលធីតាចិន   ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានទៅដល់ខេត្តនិងតំបន់ចំនួន   តាមកំណាត់ខាងលើ  កណ្តាល និងខាងក្រោយនៃទន្លេលឿង។ មិនថាទន្លេលឿងនិងទន្លេយ៉ង់សេដែលជា “ទន្លេមាតា”  របស់ប្រជាជាតិចិន ឬក៏បឹងឈីងហៃដែលមានទឹកថ្លាឆ្វង់ និងទន្លេយ៉ាឡូហ្សាំងប៉ូជាំងដ៏លាតសន្ធឹងអស្ចារ្យ  , មិនថាវិស្វកម្មសតវត្សរ៍ដែលបង្ហូរទឹកពីតំបន់ភាគខាងត្បូងទៅកាន់តំបន់ភាគខាងជើង   ឬក៏ “ផែនទីបៃតង” នៃតំបន់ព្រៃឈើហ្សៃហាន់ប៉ា   ,   មិនថារឿងដែលដំរីខេត្តយូណានបំលាស់ទីទៅទិសខាងជើងហើយត្រឡប់មកខាងត្បូងវិញ   ឬក៏រឿងដែលសត្វកែះXizangវិលត្រឡប់ទៅស្រុកវិញ... រឿងរ៉ាវទាំងនេះសុទ្ធតែបង្ហាញឱ្យដឹងថា ឱ្យតែមនុស្សជាតិមិនបំផ្លាញបរិស្ថាន នោះបរិស្ថានមុខជានឹងសងគុណដល់មនុស្សជាតិវិញជាមិនខាន។

      មួយឆ្នាំកន្លងទៅនេះ នៅប្រទេសចិនគេបានមើលឃើញ បានស្តាប់ឮ បានស្វែងយល់ ពីសំឡេង រឿងរ៉ាវ និងខណៈពេលជាច្រើន ដែលធ្វើឱ្យយើងបំភ្លេចមិនបាន។ 

      ពាក្យសម្បថរបស់យុវវ័យដែលថា “សូមបក្សទុកចិត្ត ខ្ញុំនឹងចូលរួមលើកស្ទួយឱ្យប្រទេសជាតិខ្លាំងក្លា” , ការបង្ហាញពីភក្តីភាពយ៉ាងស៊ីជម្រៅចំពោះមាតុប្រទេសរបស់ទាហានថា “ក្តីស្រលាញ់ដ៏ថ្លាឆ្វង់  ដើម្បីតែមាតុប្រទេស”,  យានអវកាស Zhurong កំពុងរុករកភពព្រះអង្គារ , ផ្កាយរណប Xihe កំពុងហោះទៅរកភពព្រះអាទិត្យ,  ចំណែកស្ថានីយអវកាស Tianhe កំពុងធ្វើដំណើរតាមគន្លងតារាវិថី,   កីឡាករកីឡាករិនីជម្រើសជាតិតស៊ូយ៉ាងអង់អាចលើឆាកប្រកួតកីឡា ដើម្បីបង្កើតកំណត់ត្រាថ្មី ,   ទូទាំងប្រទេសចិនខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ,  មហាជននៅរងគ្រោះធម្មជាតិជួយយកអាសាគ្នានិងគាំទ្រគ្នាដោយបានស្តារស្រុកកំណើតឡើងវិញ,  ចំណែកកងទ័ពរំដោះប្រជាជនចិន និងកងកម្លាំងប៉ូលិសប្រដាប់អាវុធបានពង្រឹងឆន្ទៈមោះមុតដើម្បីការពារមាតុប្រទេស...   ការខិតខំតស៊ូរបស់វីរជនសាមញ្ញាចំនួនច្រើនរាប់មិនអស់ បានប្រមូលផ្តុំគ្នាក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាសម្រាប់ការឈានទៅមុខយ៉ាងស្វាហាប់នៃប្រទេសចិនក្នុងយុគសម័យថ្មី។

      មាតុប្រទេសចិនតែងតែយកចិត្តទុកដាក់នឹងភាពរុងរឿងនិងស្ថិរភាពនៃតំបន់ហុងកុង ម៉ាកាវ មានតែការតស៊ូព្យាយាមដោយឆន្ទៈតែមួយ នោះ ទើបគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” អាចដំណើរការយ៉ាងរលូននិងកាន់តែយូរអង្វែង។ ការសម្រេចបាននូវការបង្រួបបង្រួមជាតិចិនទាំងមូល  គឺជាបំណងប្រាថ្នារួមរបស់បងប្អូនជនរួមជាតិចិននៅត្រើយទាំងសងខាង។ សង្ឃឹមយ៉ាងស្មោះថា កុលបុត្រកុលធីតាចិនគ្រប់រូបនឹងអាចចាប់ដៃគ្នាបោះជំហានទៅមុខ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវររបស់ប្រជាជាតិចិន។

   ពេលខ្ញុំប្រាស្រ័យទាក់ទងតាមទូរស័ព្ទឬប្រព័ន្ធវីដេអូជាមួយមេដឹកនាំបរទេសនិងអ្នកទទួលខុសត្រូវនៃអង្គការអន្តរជាតិ ពួកគេបានកោតសរសើរជាច្រើនដងចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសចិន និងការរួមចំណែករបស់ប្រទេសចិនចំពោះការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឆ្លងនៅទូទាំងពិភពលោក។ គិតមកទល់បច្ចុប្បន្ន ប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ សរុប ២០០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០  ប្រទេសនានាលើពិភពលោករួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទើបអចចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

      នៅសល់ជាងមួយខែទៀតទេ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងនឹងសម្ពោធបើក។ ធ្វើឱ្យមនុស្សកាន់តែច្រើនចូលរួមលេងកីឡាព្រឹលទឹកកក គឺជាគោលបំណងនៃការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា។ ប្រទេសចិននឹងខិតខំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ឱឡារិកមួយលើក។ ពិភពលោកទន្ទឹងរង់ចាំចំពោះប្រទេសចិន ឯប្រទេសចិនក៏បានត្រៀមលក្ខណៈរួចជាស្រេចហើយដែរ។

      សំឡេងជួងនៃឆ្នាំថ្មីជិតនឹងបន្លឺឡើង។ អវកាសយានិកបីរូបរបស់ប្រទេសចិនកំពុងធ្វើការនៅក្នុងលំហអវកាស បងប្អូនជនរួមជាតិនៅឯនាយសមុទ្រកំពុងខិតខំបំពេញការងារ បុគ្គលិកចិនប្រចាំការនៅបរទេសរួមមានស្ថានទូត ស្ថានកុងស៊ុលនិងសហគ្រាសទុនចិនជាដើមនិងនិស្សិតចិនបន្តវិជ្ជានៅបរទេសកំពុងបន្តការងារនិងការសិក្សារបស់ខ្លួន អ្នកស្វែងរកក្តីសុបិនរាប់មិនអស់កំពុងធ្វើការខិតខំតស៊ូរៀងៗខ្លួន។ អ្នកទាំងអស់គ្នានឿយហត់ហើយ ខ្ញុំសូមសម្តែងការជូនពរឆ្នាំថ្មីយ៉ាងស្មោះចំពោះអ្នកទាំងអស់គ្នា!

      សូមយើងនាំគ្នាដើរឆ្ពោះទៅកាន់អនាគតជាមួយគ្នា! សូមជូនពរប្រទេសជាតិមានសុខសន្តិភាព ប្រជាជនមានក្តីសុខសប្បាយ!