ក្រសួងឧស្សាហកម្មនៃប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុន Sinopharm ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផលិតវ៉ាក់សាំងកូវីដ ១៩

CRI, December 28, 2021
Size:

     ក្រសួងឧស្សាហកម្មមីយ៉ាន់ម៉ា និងក្រុមហ៊ុន Sinopharm ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេចនៃវ៉ាក់សាំងកូវីដ ១៩ នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២២ ខែធ្នូ ។

លោក Chen Hai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ប្រទេសមីយ៉ាន់ម៉ាបានថ្លែងក្នុងពិធីចុះហត្ថលេខាថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេចនៃវ៉ាក់សាំងកូវីដ ១៩ គឺជាសមិទ្ធផលជាដំណាក់កាលនៃកិច្ចសហប្រតិបត្តិការចិន-មីយ៉ាន់ម៉ាក្នុងការផលិតវ៉ាក់សាំង វាមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការធ្វើឱ្យមានភាពស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រនៃប្រទេសទាំងពីរ។

      ប្រទេសចិនមានឆន្ទៈរួមសហការគ្នាជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងចិន-មីយ៉ាន់ម៉ា ក៏ដូចជារួមគ្នាអនុវត្តគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការ " ខែលសុខភាពចិន-អាស៊ាន " និងខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវការផលិតវ៉ាក់សាំងកូវីដ ១៩ ដំបូងដែលផលិតនៅក្នុងមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗ  ដើម្បីឱ្យប្រជាជនមីយ៉ាន់ម៉ាកាន់តែច្រើនអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតក្នុងប្រទេសខ្លួន