កុមារីដែលទទួលបាន “បេះដូងថ្មី”-រឿងរ៉ាវអំពីYiyiកុមារីមីយ៉ាន់ម៉ានិងលោកស្រីHanXiaoxiaoគ្រូពេទ្យចិន

CRI, December 27, 2021
Size:

"ខ្ញុំយល់ស្របទាំងស្រុងចំពោះការវិភាគរបស់សាស្រ្តាចារ្យ។ " ទឹកដមសម្ដី Xiaoxiaoបានប្រែជារាបស្មើ ប៉ុន្តែភ្នែករបស់គាត់បានបង្ហាញនូវទំនុកចិត្ត និងភាពរឹងប៉ឹង៖ "ខ្ញុំចង់និយាយថា ក្មេងនេះពិតជាពិបាកធ្វើការវះកាត់ណាស់ ប៉ុន្តែវាមិនមែនមានន័យថាមិនអាចធ្វើការវះកាត់នោះទេ។

ខ្ញុំបានប្រៀបធៀបនឹងករណីកុមារពីរបីនាក់ដោយម៉ត់ចត់ពីសញ្ញាវះកាត់មិនល្អ មានតែ Yiyi នៅតែមានក្តីសង្ឃឹមទទួលការព្យាបាលដោយមិនផ្លាស់ប្តូរបេះដូងរបស់គាត់។ ក្នុងនាមជាគ្រូពេទ្យ យើងគួរតែផ្តល់ឱកាសឱ្យក្មេងនេះ” ។

    សាស្ត្រាចារ្យចំណាស់បានងាកទៅមើលនាយក Li វិញនិយាយថា៖ "យើងចង់ដឹងថា បើសិនជាទុកឱកាសឱ្យYiyi នោះមានន័យថាគាត់នឹងជំនួសកូនម្នាក់ដែលត្រូវបានផ្តល់ឱកាសថ្ងៃនេះឬអត់?”

“ ចំនួនមនុស្សអាចកើនឡើងបាន ភាគីចិននឹងបង់ប្រាក់តាមស្តង់ដារដែលមានស្រាប់!

Dabao ដើរចូលទៅក្នុងបន្ទប់ប្រជុំថា ៖ "ជំរាបសួរវេជ្ជបណ្ឌិត ខ្ញុំទើបតែទាក់ទងទៅសហព័ន្ធសប្បុរសធម៌ចិន ហើយអ្នកទទួលខុសត្រូវសហព័ន្ធបានសុំឱ្យខ្ញុំផ្ញើពាក្យដើមរបស់ពួកគេថា៖ ភាគីចិនរីករាយណាស់ដែលផ្តល់ឱកាសឱ្យ Yiyi ទទួលបានការវះកាត់។

និយាយមិនទាន់ចប់ផង សំឡេងទះដៃបានបន្លឺឡើងក្នុងបន្ទប់ប្រជុំ 

"ខ្ញុំសុំតំណាងឱ្យកុមារទាំងអស់ និងក្រុមគ្រួសាររបស់ពួកគេ និងតាងនាមឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាទាំងអស់នៅក្នុងមន្ទីរពេទ្យរបស់យើង សូមថ្លែងអរគុណចំពោះប្រទេសចិន!"

លោកសាស្ត្រាចារ្យWu Maoweng បាននិយាយថា៖ “ ប៉ុន្តែមានបញ្ហាមួយទៀត ខ្ញុំបានពិភាក្សាជាមួយឪពុកម្តាយរបស់ Yiyi ហើយដឹងថាគ្រួសារនេះក្រីក្រណាស់។ សោហ៊ុយសម្រាប់ការវះកាត់របស់នាង និងពេលវេលារបស់នាងនៅក្នុងប្រទេសចិនអាចនឹងថ្លៃនិងយូរជាងក្មេងផ្សេងទៀត ប្រសិនបើចិនផ្តល់ថវិកាតាមស្តង់ដារបច្ចុប្បន្ន គឺមិនគ្រប់គ្រាន់ទេសម្រាប់គ្រួសារនេះ ហើយពួកគេក៏គ្មានលទ្ធភាពបង់ប្រាក់ដែរ។”

បន្ទប់ប្រជុំប្រែមកជាសភាពស្ងប់ស្ងាត់។

ខ្ញុំសុខចិត្តទទួលរ៉ាប់រងថវិកាដែលបានខ្វះខាត។” Xiaoxiao ងើបមុខឡើងសម្លឹងមើលគ្រប់គ្នា។

លោកសាស្ត្រាចារ្យ Wu Mao Weng ក្រឡេកមើលគ្រូពេទ្យមីយ៉ាន់ម៉ាជាច្រើននាក់ដែលបានស្រក់ទឹកភ្នែក ថា ៖ "អរគុណមិត្តរួមការងារជាជនជាតិចិន យើងក៏ចូលរួមផងដែរ។ ថ្ងៃនេះខ្ញុំនឹងផ្តួចផ្តើមសកម្មភាពរ៉ៃអង្គាសសម្រាប់ Yiyi ក្នុងចំណោមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យទាំងមូល!"

ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ បន្ទប់វះកាត់សរសៃឈាមបេះដូង មន្ទីរពេទ្យសរសៃឈាមបេះដូងគុនមីង

[Xiaoxiaoនិយាយថា] ខ្ញុំមិនបានបំពានពាក្យសន្យារបស់ខ្ញុំទេ ការវះកាត់ទទួលបានជោគជ័យ ។ រហូតមកដល់ពេលនេះ ខ្ញុំមិនអាចភ្លេចពីសភាពការណ៍ដែលឪពុកម្តាយរបស់ Yiyi និង Dabao ដែលរង់ចាំខាងក្រៅបន្ទប់វះកាត់ដោយស្លៀកពាក់សម្លៀកបំពាក់វេជ្ជសាស្ត្រឡើយ ។ នៅពេលដែលខ្ញុំឱ្យ Dabao ប្រាប់ពួកគេថា ការវះកាត់បានដំណើរការយ៉ាងរលូន ឪពុកនិងម្តាយរបស់ Yiyi សប្បាយចិត្តខ្លាំងណាស់ រហូតដល់យំឱបគ្នាយ៉ាងរំភើប។

ម្តាយរបស់ Yiyi បាននិយាយថា "គ្រូពេទ្យ Xiaoxiao និងបងប្រុស Dabao អ្នកទាំងពីរនាក់គឺជាអ្នកសង្គ្រោះជីវិតរបស់ Yiyi"

" Yiyi មានអាយុ ១១ ឆ្នាំហើយ អ្នកភូមិសុទ្ធតែនិយាយថា នាងជាក្មេងដែលចូលចិត្តសើច ប៉ុន្តែបន្ទាប់ពីអស់រយៈពេលច្រើនឆ្នាំកន្លងមក រហូតមកទល់ថ្ងៃនេះ ខ្ញុំនិងប៉ាគាត់ទើបបានឮនាងសើចជាលើកដំបូង!"

ម្តាយ Yiyi បានហុចកាបូបធំមួយឱ្យកូនស្រី ។ Yiyi ខំប្រឹងយកចេញតុក្កតាមួយដែលមានបេះដូងក្រហមធំនៅលើទ្រូងរបស់វា។

"បងស្រី Xiaoxiao ឪពុកម្តាយរបស់ខ្ញុំ និងខ្ញុំនឹងត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញក្នុងរយៈពេលពីរថ្ងៃទៀត។ នេះគឺជាកាដូដែលខ្ញុំចង់ជូនឱ្យបងស្រី ។ ខ្ញុំបានឈ្នះវាមុនពេលវះកាត់!"

"បងស្រី តើអ្នកគិតថាតុក្កតានេះមើលទៅដូចខ្ញុំទេ? អ្នកហិតក្លិនមើលមើល៍ ក្រអូបណាស់មែនទេ? នោះគឺជាក្លិនផ្កាអូលីវដែលខ្ញុំយកមកពីប្រទេសមីយ៉ាន់ម៉ា។ ម្តាយរបស់ខ្ញុំបានជួយខ្ញុំដេរវាចូលទៅក្នុងពោះរបស់តុក្កតា។ "

នាងនិយាយផង ក៏បានចង្អុលទៅបេះដូងក្រហមដ៏ធំរបស់តុក្កតា។

ខ្ញុំបានយកតុក្កតាមកឱបហើយសង្កត់បេះដូងក្រហមរបស់វាទៅនឹងបេះដូងរបស់ខ្ញុំ។