ថ្ងៃទី ២៦ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ មជ្ឈមណ្ឌលគគ្រប់គ្រងជំងឺកូវីដ ១៩ នៃរាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងបន្ធូរការរឹតត្បិតចំពោះការចូលដែនថែមទៀតចាប់ពីថ្ងៃទី ១៦ ខែធ្នូតទៅ ពោលគឺការធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចចំពោះអ្នកដំណើរដែលមកពីប្រទេសនិងតំបន់ហានិភ័យទាបចំនួន ៦៣ កែជាការធ្វើតេស្តរកអង់ទីកររហ័ស បើសិនជាលទ្ធផលអវិជ្ជមានមិនបាច់ធ្វើចត្តាឡីស័កនៅយប់ដំបូងនៅអូតែលទេ។
លើសពីនេះ រាជរដ្ឋាភិបាលថៃសម្រេចសាកល្បងបើកច្រកចូលដែនតាមផ្លូវគោកចាប់ពីថ្ងៃទី ២៤ ខែធ្នូតទៅ ព្រមនិងពិភាក្សាអំពីវិធានការពាក់ព័ន្ធនឹងការបើកច្រកចូលដែនតាមផ្លូវទឹក ដើម្បីស្រូបទាញអ្នកដំណើរបរទេសកាន់តែច្រើនទៅធ្វើទេសចរណ៍នៅថៃ។
តាមដំណឹងបានឱ្យដឹងថា តាំងពីបើកប្រទេសទទួលយកអ្នកដំណើរអន្តរជាតិឡើងវិញកាលពីថ្ងៃទី ១ ខែវិច្ឆិកាមក គិតមកទល់ថ្ងៃទី ២៥ ខែវិច្ឆិកា មានអ្នកដំណើរអន្តរជាតិលើសពី ១០ ម៉ឺននាក់បានចូលដែនថៃ៕