មេដឹកនាំរុស្ស៊ីនិងវៀតណាមលើកឡើងថា នឹងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត

CRI, December 7, 2021
Size:

លោក Putin ប្រធានាធិបតីរុស្ស៊ីបានជួបសន្ទនាជាមួយលោក Nguyễn Xuân Phúc ប្រធានរដ្ឋវៀតណាមដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ។ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈរួមគស្តីពីការអភិវឌ្ឍថែមមួយកម្រិតទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

តាមសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយក្រោយពីកិច្ចជំនួបឱ្យដឹងថា ភាគីទាំងពីរបានថ្លែងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ បច្ចេកវិទ្យាយោធាជាដើមដោយឈរលើច្បាប់អន្តរជាតិក្នុងន័យគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក។ ប្រទេសទាំងពីរក៏បានផ្តួចផ្តើមឱ្យជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីអនុវត្តគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់គ្នារវាងអន្តរតំបន់ដូចជាតំបន់ទំនាក់ទំនងភាពជាដៃគូអាស៊ី-អឺរ៉ុបជាដើម ព្រមទាំងបង្កើនការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ចរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន។