វ៉ាក់សាំងដែលប្រទេសចិនផ្តល់ដល់កម្ពុជាត្រូវជាជិត៩៥ភាគរយនៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបានពីបរទេស

CRI, November 30, 2021
Size:

ថ្ងៃទី២០ ខែវិច្ឆិកា តាមការផ្សាយដឹណឹងនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា គិតរហូតដល់បច្ចុប្បន្ននេះ វ៉ាក់សាំងដែលប្រទេសចិនផ្តល់ដល់កម្ពុជាត្រូវជាជិត៩៥ភាគរយនៃចំនួនវ៉ាក់សាំងសរុបដែលកម្ពុជាទទួលបានពីបរទេស វ៉ាក់សាំងចិនមិនគ្រាន់តែមានសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងក៏មានប្រសិទ្ធភាពផងដែរ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប្រទេសកម្ពុជា ។

បច្ចុប្បន្ននេះ យុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទីមួយរបស់កម្ពុជាបានបញ្ចប់ហើយ ព្រមទាំងបានទទួលភ្ញៀវទេសចរអន្តរជាតិជាថ្មីឡើងវិញ សង្គមនិងសេដ្ឋកិច្ចក៏មានភាពបើកទូលាយផងដែរ ។ ទាក់ទិននឹងរឿងនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ក្រោមការដឹកនាំដ៏មុតមាំរបស់រាជរដ្ឋាភិបាលរបស់បក្សប្រជាជនដែលមានសម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីជាស្នូល ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់កម្ពុជាបានប្រកាន់ខ្ជាប់គោលការណ៍ “ចាត់ទុកប្រជាជនជាចម្បង” ។ ដើម្បីជួយបន្ធូរបន្ថយបន្ទុករបស់ប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយស្តីពីការធ្វើចត្តាឡីស័កដោយឥតគិតថ្លៃ ព្យាបាលរោគដោយឥតគិតថ្លៃ និងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ។ អនុលោមតាមលក្ខណៈពិសេសនៃការរីករាលដាលនៃជំងឺឆ្លងក្នុងដំណាក់កាលខុសៗគ្នា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបង្ការនិងគ្រប់គ្រងដែលមានលក្ខណៈចំគោលដៅ ដើម្បីខិតខំប្រឹងប្រែងកាត់បន្ថយក្នុងកម្រិតអតិបរមានូវការរំខានរបស់វិធានការទាំងនេះចំពោះជីវភាពរស់នៅរបស់ប្រជាជន ។ ការពិតបានបញ្ជាក់ថា នេះគឺជាសេចក្តីសម្រេចចិត្តដ៏វៃឆ្លាតនិងប្រកបដោយវិទ្យាសាស្ត្រនិងយុទ្ធសាស្ត្រ ៕