យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា«កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា»(ខាងក្រោមហៅកាត់«កិច្ចព្រមព្រៀង»)នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។
«កិច្ចព្រមព្រៀង»នេះបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២០។អនុលោមតាមខ្លឹមសារនៃ«កិច្ចព្រមព្រៀង»នេះ សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ ហើយកិច្ចសន្យាស្តីពីការបើកទូលាយទីផ្សារពាណិជ្ជកម្មសេវាកម្មក៏បានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលប្រទេសទាំងពីបានផ្តល់ជូនដៃគូពាណិជ្ជកម្មសេរីផងដែរ។ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ធូរកិច្ចអេឡិចត្រូនិក សេដ្ឋកិច្ចនិងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាគឺជាព្រឹតិ្តការណ៍ថ្មីមួយក្នុងការអភិវឌ្ឍ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ហើយនឹងនាំមកនូផលប្រយោជន៍ជូនសហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ៕