តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានReutersរបស់ប្រទេសអង់គ្លេសបានឱ្យដឹងថា មានរបាយការណ៍បង្ហាញថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលជាជំនួយឧបត្ថម្ភពីប្រទេសចិនបានធ្វើឱ្យអត្រាចាក់វ៉ាក់សាំងនៅប្រទេសឈីលី និងកម្ពុជាជិតដល់៨០ភាគរយ ដែលបានលើសពីអត្រាចាក់វ៉ាក់សាំងនៅប្រទេសជឿនលឿនមួយចំនួនដូចជាអង់គ្លេស និងអាមេរិកជាដើម។ របាយការណ៍ក៏បានលើកឡើងទៀតថា ក្រៅពីការខិតខំប្រឹងប្រែងរបស់ប្រទេសឈីលី និងកម្ពុជាផ្ទាល់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ដែលជាជំនួយឧបត្ថម្ភពីប្រទេសចិនបានដើរតួនាទីដ៏សំខាន់។ ធនាគារគំនិតនៃទស្សនាវដ្តី《The Economist》បានសម្គាល់ឃើញថា អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងគឺមានន័យថាប្រទេសទាំងនេះនឹងអាចស្តារសេដ្ឋកិច្ចឡើងវិញកាន់តែល្អប្រើសើរ ៕