ទំនាក់ទំនងរវាងកម្ពុជានិងចិនជួយកម្ពុជាឱ្យសម្រេចបាននូវអត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ខ្ពស់

CRI, November 11, 2021
Size:

      តាមដំណឹងនៃស្ថានីយវិទ្យុសាធារណៈរបស់ប្រទេសអាមេរិក ហៅកាត់ NPR ឱ្យដឹងថា កម្ពុជាជាប្រទេសមានអត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩ខ្ពស់ទីពីរក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ អត្រាចាក់វ៉ាក់សាំងរបស់កម្ពុជាខ្ពស់ជាងប្រទេសជាច្រើន ដូចជាអាមេរិកជាដើម ។

      តាមការពិនិត្យអង្កេតបានបង្ហាញឱ្យឃើញថា គិតមកទល់ថ្ងៃទី២៤ ខែកញ្ញាឆ្នាំ២០២១ នៅកម្ពុជាមានប្រជាពលរដ្ឋលើសពី៨០ភាគរយ បានសម្រេចការចាក់វ៉ាក់សាំង រីកឯអាមេរិកវិញមានអត្រាត្រឹមតែ៥៤.៤ភាគរយប៉ុណ្ណោះ ។

      ក្នុងនាមជា “មិត្តដែកថែប”របស់កម្ពុជា ប្រទេសចិនបានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ជាច្រើនដល់កម្ពុជាជាបន្តបន្ទាប់ ក្រុងភ្នំពេញ រាជធានីកម្ពុជា ដែលមានអ្នកក្រុងប្រហែល២រយលាននាក់ ត្រូវគេចាត់ទុកថា ជារដ្ឋធានីដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតនៅលើពិភពលោក ។

      សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា “ក្រោមជំនួយពីមិត្តចិន កម្ពុជានឹងបង្កើតជារបាំងភាពស៊ាំសហគមន៍ រំពឹងទុកអាចដំណើរការឡើងវិញជាបណ្តើៗនូវសកម្មភាពសង្គមនិងសេដ្ឋកិច្ចក្នុងរយៈពេលដ៏ខ្លីខាងមុខ ” ៕