«របាយការណ៍ស្តីពីពិភពលោកការបើកទូលាយរបស់ឆ្នាំ២០២១»បានចេញផ្សាយក្នុងអំឡុងពេលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤។របាយការណ៍នេះរាយការណ៍ពីនិន្នាការទូទៅនៃការបើកទូលាយនៅលើពិភពលោក វិភាគពីចំណុចលំបាកនៃការអភិវឌ្ឍដោយបើកទូលាយ ស្នើវិធានការសម្រាប់ការបើកទូលាយនិងចែករំលែក ដើម្បីបង្កើតគំនិតឯកភាពរួមដែលពិភពលោករួបរួមគ្នា ពង្រីកការបើកទូលាយ និងប្រមូលផ្តុំកម្លាំងវិជ្ជមាននៃការបើកទូលាយនិងការអភិវឌ្ឍជាសកល។ .
របាយការណ៍បានចង្អុលបង្ហាញថា ការពង្រីកការបើកទូលាយសមស្របទៅនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល។វិបុលភាពរួមរបស់ពិភពលោកមិនអាចឃ្លាតឆ្ងាយបានពីការបើកទូលាតរួមគ្នាទេ សក្តានុពលនៃការបើកទូលាយរបស់ពិភពលោកគឺធំធេងណាស់ ហើយត្រូវតែជំរុញការបើកទូលាយដែល "មានគោលបំណងរួមតែមានវិធីខុសៗគ្នា"។ ប្រទេសធំសំខាន់គួរតែនាំមុខក្នុងការបើកទូលាយ ដើម្បីធ្វើឱ្យការបើកទូលាយ ឈានទៅមុខដោយនឹងនរនិងយូអង្វែង។
របាយការណ៍បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៩ អង្គភាពសេដ្ឋកិច្ចប្រហែល៨០ភាគរយនៅលើពិភពលោកបានពង្រីកការបើកទូលាយ អង្គភាពសេដ្ឋកិច្ចជិត២០ភាគរយបានបង្រួមតូចការបើកទូលាយ៕