ឯកឧត្តមឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជាឆ្នាំ ២០២១

lmcchina.org, November 8, 2021
Size:

នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនឆ្នាំ ២០២១ ដែលរៀបចំដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន ក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា ។ ឯកឧត្តម ចាំង សៀ អនុរដ្ឋន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីនេះ ។

វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំរយៈពេល ១ ខែ ដោយមានអ្នកជំនាញការល្បីឈ្មោះ អ្នកសិក្សាស្រាវជ្រាវវប្បធម៌ចិន-កម្ពុជា និងមគ្គុទ្ទេសក៍ថ្នាក់ជាតិរបស់កម្ពុជា ចូលរួមធ្វើបទបង្ហាញជាង ១៧០ ម៉ោង ហើយមានអ្នកប្រកបអាជីពទេសចរណ៍នៅកម្ពុជាសរុបជិត ១០០០ នាក់នឹងចូលរួមសិក្សារៀនសូត្រជាមួយគ្នា ។