កាលពីថ្ងៃទី៣០ខែតុលាតាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យរងនៃទីស្តីការនាយករដ្ឋមន្ត្រីថៃបានថ្លែងថា លោក Prayuth Chan-ocha នាយករដ្ឋមន្ត្រីថៃបានអនុម័តលើការរៀបចំធ្វើសកម្មភាពអបអរសាទរពិធីបុណ្យបណ្តែតប្រទីបឆ្នាំ២០២១ ហើយតម្រូវឱ្យស្ថាប័ននានាដូចជាស្ថាប័នបង្ការជំងឺឆ្លងផ្នែកសុខាភិបាល ស្ថាប័នគមនាគមន៍និងដឹកជញ្ជូន ស្ថាប័នវប្បធម៌និងសម្តែងកម្មវិធីសិល្បៈនិងស្ថាប័នរៀបចំសកម្មភាពជាដើមអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការបង្ការជំងឺឆ្លង ព្រមទាំងត្រួតពិនិត្យសភាពការណ៍ការងារត្រៀមគ្រប់ផ្នែកមុនពេលកំណត់មួយសប្តាហ៍ ។ ព្រមពេលជាមួយគ្នានេះ ក៏បានកំណត់ថា ក្នុងអំឡុងពេលរៀបចំពិធីបុណ្យនេះ ហាមឃាត់ការបង្ហោះចង្កៀងគោមលើមេឃនិងអុជកាំជ្រួចនិងផាវ ព្រមទាំងផ្តួចផ្តើមកុំផឹកស្រាក្នុងអំឡុងពេលពិធីបុណ្យនេះ ។
ពិធីបុណ្យបណ្តែតប្រទីបឆ្នាំនេះនឹងជាសកម្មភាពអបអរសាទរបុណ្យប្រពៃណីទ្រង់ទ្រាយធំលើកទីមួយបន្ទាប់ពីប្រទេសថៃបើកទ្វារទទួលអ្នកទេសចរអន្តរជាតិឡើងវិញនៅថ្ងៃទី១ខែវិចិ្ឆកា ។