នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា និងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលប្រព័ន្ធប្តូរឌីជីថលដែលអគ្គនាយកដ្ឋានជាតិវិទ្យុ និងទូរទស្សន៍ចិនផ្តល់ជាជំនួយដល់ភាគីកម្ពុជា ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន វិទ្យុ និងទូរទស្សន៍ ព្រមទាំងរួមគ្នាប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ និងសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលធនធានមនុស្សផ្នែកព័ត៌មានជាដើម ។
អ្នកទទួលខុសត្រូវនៃក្រសួងព័ត៌មានកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារព័ត៌មានកម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានមានវត្តមានក្នុងពិធីនេះ ។