រយៈពេល៨ឆ្នាំកន្លងមកនេះ កំនិតផ្តួចផ្តើមរបស់លោកXi Jinpingប្រធានរដ្ឋចិនបញ្ជូននូវក្តីសង្ឃឹមដល់ប្រទេសកម្ពុជា

CRI, October 29, 2021
Size:

នៅខែកញ្ញានិងខែតុលាឆ្នាំ២០១៣ នៅពេលដែលលោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសកាហ្សាស្ថាននិងឥណ្ឌូណេស៊ី  លោកបានលើកឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមដ៏សំខាន់ស្តីពីការរួមគ្នាកសាង“ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ” និង“ ផ្លូវសូត្រសមុទ្រក្នុងសតវត្សរ៍ទី២១” ។ប្រទេសកម្ពុជាជាប្រទេសមួយនៅតាមបណ្តោយ“ផ្លូវសូត្រសមុទ្រក្នុងសតវត្សរ៍ទី២១”និងជាអ្នកចូលរួមនិងអនុវត្តដំបូងបំផុតនៃគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ។

 “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការរួមគ្នាកសាង“ ខ្សែក្រវាត់និងផ្លូវ”បានសម្រេចការគ្រោងផែនការទូទៅ ហើយនៅពេលអនាគត នឹងត្រូវផ្តោតលើចំណុចសំខាន់  ដើម្បីធ្វើឱ្យបានកាន់តែល្អថែមទៀត។

“ ខ្សែក្រវាត់និងផ្លូវគឺស្វែងរកការអភិវឌ្ឍ

លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងថា  ប្រទេសចិនរីករាយរួមជាមួយដៃគូសហការនានាដើម្បីកសាង“ខ្សែក្រវាត់និងផ្លូវ”ឱ្យទៅជាផ្លូវកិច្ចសហប្រតិបត្តិការដែលរួបរួមគ្នានិងដោះស្រាយបញ្ហាប្រឈម  ផ្លូវសុខភាពដើម្បីគាំពារសុខភាពនិងសុវត្ថិភាពរបស់ប្រជាជន  ស្តារឡើងវិញនូវសេដ្ឋកិច្ចនិងសង្គម និងផ្លូវរីកចម្រើនដែលបញ្ចេញសក្តានុពលសម្រាប់ការអភិវឌ្ឍ។

ខ្សែក្រវាត់និងផ្លូវគឺដើម្បីឈ្នះ-ឈ្នះ

ក្នុងរយៈពេល៨កន្លងមកនេះ  “ ខ្សែក្រវាត់និងផ្លូវ”បានក្លាយជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិដែលមានទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក។គិតត្រឹមចុងខែមករាឆ្នាំ ២០២១ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន២០៥ជាមួយប្រទេសចំនួន១៤០និងអង្គការអន្តរជាតិចំនួន៣១ដើម្បីរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ” ហើយបានរួមគ្នាអនុវត្តគម្រោងជាង២០០០ ដែលបាននាំមកនូវកាលានុវត្តភាពនិងផលប្រយោជន៍ដ៏ធំសម្បើមដល់បណ្តាប្រទេសនៅជុំវិញពិភពលោក។

គិតរហូតមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ៥៨០ម៉ឺនដូសដល់កម្ពុជា។

ខ្សែក្រវាត់និងផ្លូវបញ្ជូននូវក្តីសង្ឃឹម

នៅប្រទេសកម្ពុជា  ពហុកីឡដ្ឋានជាតិមរតកតេជោដែលសាងសង់ឡើងកម្រោមជំនួយពីចិនត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ   ការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានជំរុញទៅមុខយ៉ាងឆាប់រហ័ស  ហើយទំហំនាំចេញនាំចូលនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានកម្រិតកាន់តែខ្ពស់។ល។ គម្រោង“ខ្សែក្រវាត់និងផ្លូវ”បានកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ១៩ដល់សេដ្ឋកិច្ចកម្ពុជា  បង្កើនអត្រាការងាររបស់ប្រជាជនក្នុងតំបន់ និងធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅកានតែសម្បូរសប្បាយ មានភាពងាយស្រួលនិងមានក្តីសង្ឃឹម៕