ព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ពិធីផ្តល់ជំនួយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ ដល់សាលារដ្ឋបាល និងមន្ទីរពេទ្យខេត្តសៀមរាបប្រទេសកម្ពុជា ដោយការិយាល័យកុងស៊ុលខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា បានប្រារឰធ្វើឡើងនៅសាលារដ្ឋបាលខេត្តសៀមរាប ។ លោក លីវ ជឺជា ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាបនៃស្ថានទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា លោកកុងស៊ុល សៀវ លានឈូន លោកអភិបាលរងខេត្តសៀមរាប និងលោកអនុប្រធានមន្ទីរទេព្យខេត្តសៀមរាប បានអញ្ជើញចូលរួមពិធីផ្តល់ជំនួយនេះ ។
ភាគីចិនផ្តល់ដល់កម្ពុជានូវសៀវភៅ“ស៊ី ជីនភីង ៖ អភិបាលកិច្ចនៃប្រទេសចិន”ភាគទី ២ និងទី ៣ (បកប្រែជាភាសាអង់គ្លេស)
ភាគីចិនបានផ្តល់ដល់ភាគីកម្ពុជានូវថ្នាំពេទ្យ ម៉ាស់ KN៩៥ ម៉ាស់ពេទ្យប្រើតែម្តង រថយន្តដឹកអ្នកជំងឺ ២ គ្រឿង និងបរិក្ខារពេទ្យពាក់ព័ន្ធមួយចំនួន ។ លោក លីវ ជឺជា បានផ្តល់ដល់ភាគីកម្ពុជានូវសៀវភៅ“ស៊ី ជីនភីង ៖ អភិបាលកិច្ចនៃប្រទេសចិន”ភាគទី ២ និងទី ៣(បកប្រែជាភាសាអង់គ្លេស) ។
ភាគីចិនផ្តល់ដល់កម្ពុជានូវរថយន្តដឹកអ្នកជំងឺ និងសម្ភារៈពេទ្យផ្សេងៗ
លោកអភិបាលរងខេត្តសៀមរាបបានបញ្ជាក់ក្នុងពិធីផ្តល់ជំនួយនេះថា ភាគីកម្ពុជាសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយឧបត្ថម្ភដ៏មានតម្លៃដល់កម្ពុជា ។ ក្រោយពីបានផ្ទុះជំងឺកូវីដ-១៩ រៀងមក ខេត្តសៀមរាបបានទទួលជំនួយឧបត្ថម្ភជាច្រើនពីរដ្ឋាភិបាល ការិយាល័យកុងស៊ុលខេត្តសៀមរាប អង្គការសង្គមស៊ីវិល និងសហគ្រាសនៃប្រទេសចិន ដែលបានសបញ្ជាក់ឱ្យឃើញពីចំណងមិត្តភាពរួមសុខទុក្ខជាមួយគ្នាដូបបងប្អូនបង្កើតរវាងភាគីទាំងពីរកម្ពុជា និងចិន ។
លោក លីវ ជឺជា បានថ្លែងអំណរគុណដល់សាលារដ្ឋបាលខេត្តសៀមរាប ដែលបានផ្តល់ជំនួយជាម៉ាស់ពេទ្យចំនួន ១២ ម៉ឺនដល់ភាគីចិននៅដើមឆ្នាំ ២០២០ ។ លោកជឿជាក់ថា ជំនួយដែលភាគីចិនផ្តល់ដល់ភាគីកម្ពុជានោះនឹងអាចដើរតួនាទីសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លងនៅខេត្តសៀមរាបប្រទេសកម្ពុជា ។