ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុង៣ត្រីមាសដើមឆ្នាំនេះត្រូវជា៨២.៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៩.៨%បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានៅឆ្នាំ២០២០

, October 22, 2021
Size:

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានកាលពី ថ្ងៃទី១៨ខែតុលា ដើម្បីប្រកាសព័ត៌មានអំពីស្ថានការណ៍ដំណើរការនៃសេដ្ឋកិច្ចជាតិក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំ២០២១។

តាមការគណនាជាបឋមបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុង៣ត្រីមាសដើមឆ្នាំនេះត្រូវជា៨២.៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៩.៨%បើប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ឆ្នាំគិតជាមធ្យមក្នុងរយៈពេល២ឆ្នាំបានកើន៥.២%ធ្លាក់ចុះសូន្យក្បៀស១ភាគរយបើប្រៀបធៀបជាមួយនិងកំណើនគិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំនៅឆមាសទី១ឆ្នាំនេះ  និយាយជាទូទៅ សេដ្ឋកិច្ចជាតិក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំនេះបានរក្សានិន្នាការកើនឡើងវិញ ការកែសម្រួលរចនាសម្ព័ន្ធបានជំរុញទៅមុខជាលំដាប់ ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានទទួលការអភិវឌ្ឍ ថ្មី   នៅជំហានក្រោយ នឹងបង្កើនការបង្កើតរចនាសម្ព័ន្ធអភិវឌ្ឍន៍ថ្មី ធ្វើការការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ ពង្រឹងនិងពង្រីកនូវការកែសម្រួលគោលនយោបាយម៉ាក្រូ ខិតខំប្រឹងប្រែងដើម្បីជំរុញសេដ្ឋកិច្ចឱ្យមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងជានិរន្តរភាព៕