នាព្រឹកថ្ងៃទី១២ ខែតុលា នៅឯកដ្ឋានសង់ផ្លូវដែកចិន-ឡាវដែលកំពុងប្រព្រឹត្តទៅយ៉ាងញាប់ដៃញាប់ជើងដើម្បីធានាដល់ការបើកឱ្យដំណើរការជាផ្លូវការនៅឆ្នាំ២០២១នេះបានជូនដំណឹងល្អម្តងទៀត ពោលគឺស្របពេលកំណាត់ផ្លូវដែកថែបប្រវែង៥០០ម៉ែត្រចុងក្រោយត្រូវបានដំឡើងយ៉ាងត្រឹមត្រូវ ជាការសម្គាល់ថាផ្លូវដែកចិន-ឡាវបានបញ្ចប់ការក្រាលផ្លូវដែកទាំងស្រុងហើយ ។
ផ្លូវដែកចិន-ឡាវគឺជាផ្នែកសំខាន់មួយនៃកំណត់ផ្លូវកណ្តាលនៃផ្លូវដែកកាត់ទ្វីបអាស៊ី ផ្លូវដែកនេះចាប់ផ្តើមចេញពីភាគខាងជើងគឺទីក្រុងYuxiខេត្តYunnanប្រទេសចិន ឆ្លងកាត់ក្រុងPu’er មណ្ឌលស្វយ័តXishuangbanna ក្រុងMohanដែលជាច្រកព្រំដែនចិននិងឡាវ ហើយឆ្លងកាត់ក្រុង Luang Prabangទៅដល់ទីក្រុង Vientianeដែលជារដ្ឋធានីឡាវ។ខ្សែផ្លូវទាំងមូល បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ ហើយត្រូវបានបែងចែកជាកំណត់ផ្លូវចិននិងកំណត់ផ្លូវឡាវដោយសាងសង់ក្នុងពេលដំណាលគ្នា។ផ្លូវដែកចិន-ឡាវក៏ជាផ្លូវដែកអន្តរជាតិដំបូងគេដែលត្រូវបានវិនិយោគនិងសាងសង់ជាសំខាន់ដោយប្រទេសចិន និងតភ្ជាប់ដោយផ្ទាល់ជាមួយបណ្តាញផ្លូវដែកចិនបន្ទាប់ពីការលើកឡើងនៃគំនិតផ្តួចផ្តើម“ ខ្សែក្រវាត់និងផ្លូវ”។
នៅចុងឆ្នាំ២០២១ ខ្សែផ្លូវទាំងមូលនឹងបើកឱ្យដំណើរការជាផ្លូវការ។ ពីទីក្រុងKunmingប្រទេសចិនដល់ទីក្រុងVientianeប្រទេសឡាវមានសង្ឃឹមអាចសម្រេចការដឹកជញ្ជូនដោយផ្ទាល់ នឹងប្រើពេលតែមួយថ្ងៃ។ហើយទីក្រុងPu’erនិងមណ្ឌលស្វយ័តXishuangbannaនៃខេត្តYunnanដែលស្ថិតនៅតាមបណ្តោយខ្សែផ្លូវនេះក៏នឹងបញ្ចប់ប្រវត្តិសាស្ត្រដែលគ្មានផ្លូវដែកផងដែរ៕