កម្ពុជាត្រូវបានជ្រើសរើសជា“ប្រទេសរួសរាយបំផុតលើពិភពលោក”

lmcchina.org, October 12, 2021
Size:

ពេលថ្មីៗនេះ ទស្សនាវដ្តីទេសចរណ៍“Rough Guides”បានប្រកាសលទ្ធផលអំពីការស្ទង់ប្រជាមតិតាមអនឡាញថា កម្ពុជាជាប់ឈ្មោះជា“ប្រទេសរួសរាយបំផុតលើពិភពលោក” ។

“Rough Guides”បានចុះផ្សាយថា គិតមកដល់ពេលនេះ កម្ពុជាបានជាប់លំដាប់លេខ ១ ក្នុងការស្ទង់ប្រជាមតិអំពីការជ្រើសរើសប្រទេសរួសរាយរាក់ទាក់បំផុត ពីព្រោះថា កម្ពុជាបានឆ្លងកាត់ការលំបាកដ៏ច្រើន តែប្រជាជនខ្មែរនៅតែចេញស្នាមញញឹមចំពោះភ្ញៀវទេសចរ ។

តាមការស្ទង់ប្រជាមិតនេះ ប្រទេស និងតំបន់ដែលមានភាពរួសរាយរាក់ទាក់ជាងគេរួមមាន កម្ពុជា ហ្វីលីពីន ឡាវ នេប៉ាល់ ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីជីជាដើម ។

តាមពិត នេះមិនមែនជាលើកទី ១ ដែលកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសរួសរាយបំផុតទេ ។ នៅឆ្នាំ ២០១៧ កម្ពុជាធ្លាប់បានត្រូវជ្រើសរើសជាប្រទេសរួសរាយបំផុតដោយទស្សនាវដ្តីនេះ ។

ការជ្រើសរើសនេះបានធ្វើឡើងអាស្រ័យលើការយោបល់របស់ទេសចរនៃប្រទេសផ្សេងៗ រួមមានការរាប់អានគ្នាជាមួយអ្នកស្រុក រៀនភាសាបរទេស ស្ថានភាពសង្គម និងវប្បធម៌របស់ប្រទេសជាទីដៅទេសចរណ៍ ។ កម្ពុជាបានទទួលពិន្ទុខ្ពស់ក្នុងវិស័យដ៏ច្រើន ហើយបានត្រូវជ្រើសរើសជា“ប្រទេសរួសរាយបំផុត”លើពិភពលោក ។

ទន្ទឹមនឹងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចកម្ពុជា មានជនបរទេសកាន់តែច្រើនទៅធ្វើទេសចរណ៍ រស់នៅ និងធ្វើការនៅប្រទេសកម្ពុជា ។ កម្ពុជាបាន និងកំពុងក្លាយជាទីដៅទេសចរណ៍ល្អជាងគេ និងជាប្រទេសមានប្រជាប្រិយភាពបំផុតមួយលើពិភពលោក ។