ប្រទេសកម្ពុជាបានទទួលប្រាក់ឥណទានពីប្រទេសចិនចំនួនសរុប ៣០០០ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

CRI, September 28, 2021
Size:

 ពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានធ្វើការផ្សាយផ្ទាល់តាមអនឡាញជាលើកដំបូង ហើយបានឆ្លើយសំណួរតាមអនឡាញថា ប្រទេសកម្ពុជាបានខ្ចីប្រាក់ឥណទានពីប្រទេសចិនចំនួនសរុប ៣០០០ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ និងស្ពានជាដើម ។

 ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា មានមនុស្សខ្លះតែងតែនិយាយថា កម្ពុជាយើងបានពឹងផ្អែកលើប្រទេសចិនហួសពេក តាមពិតទៅ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយការទូតដែលបើកចំហ ហើយមិនដែលទល់ទល់នឹងប្រទេសណាមួយ ឬក៏បដិសេធន៍ចំពោះការគាំទ្រ និងការជួយឧបត្ថម្ភពីប្រទេសណាមួយទេ។ ក្រៅពីប្រទេសចិន ប្រទេសជប៉ុន កូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក សុទ្ធតែធ្លាប់បានផ្តល់ការគាំទ្រ និងការជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ។